អ្នកទេសចរអង់គ្លេស២នាក់ ដែលវាយអ្នករត់រ៉ឺម៉កកង់បីព្រោះស្វែងរកពេស្យាភេទទី៣តាំងពីថ្ងៃដល់ទៀបភ្លឺរកមិនបាន ល្បីលើសារព័ត៌មានពិភពលោក

អ្នកទេសចរជនជាតិអង់គ្លេស២នាក់កាលពេលថ្មីៗនេះ បង្កឱ្យមានរឿងឆោឡោក្នុងប្រទេសខ្មែរ បន្ទាប់ពីមិនអាចស្វែងរកពេស្យា "ខ្ទើយ" ដែលពួកគេព្យាយាមរកជាមួយនឹងអ្នកបើករ៉ឺម៉កកង់បី។

អ្នកទេសចរមិនបញ្ចេញឈ្មោះនោះបានជិះរ៉ឺម៉កកង់បីនៅក្នុងទីក្រុងភ្នំពេញ ដោយព្យាយាមស្វែងរកពេស្យាភេទទីបីកាលពីថ្ងៃពុធសប្តាហ៍មុន។

យ៉ាងណាមិញ បន្ទាប់ពីស្វែងរកអស់ជាច្រើនម៉ោងមិនឃើញមានពេស្យាភេទទីបី អ្នកទេសចរនោះបានបង្ករឿងប្រទូសរាយ និងខកចិត្តលើអ្នកបើកបររ៉ឺម៉កកង់បីរូបនោះ។ ជាអកុសល្យ ភ្លាមៗនោះប៉ូលិសបានមកដល់ និងធ្វើអន្តរាគមន៍ខណៈដែលអ្នកទេសចរកំពុងវាយគ្នាជាមួយនឹងអ្នករត់រ៉ឺម៉កកង់បី។

នៅក្នុងវីដេអូនោះ អ្នកទេសចរនោះបានសូមអភ័យទោសដល់អ្នកបើកកង់បីដោយនិយាយថា "ខ្ញុំគ្រាន់តែចង់ឃើញពេស្យាភេទទីបីប៉ុណ្ណោះ គឺចប់រឿងហើយ។ ឱ្យខ្ញុំសូមទោស"។

បុរសពាក់អាវសជនជាតិអង់គ្លេសនោះ ដែលទើបនឹងវាយគ្នាជាមួយនឹងអ្នកបើកបររ៉ឺម៉កកង់បី អាចត្រូវបានគេឃើញកំពុងដកលុយពីកាបូបរបស់គាត់ ដើម្បីទូទាត់ការខូចខាតដល់អ្នកបើកបរកង់បីនោះ។

អ្នកទេសចរទាំងពីរនោះបានដកប្រាក់ចំនួន ៨០ ដុល្លារទៅអ្នកបើកបរហើយនិយាយថា "ខ្ញុំសន្យា ថាមិនឱ្យមានរឿងនេះកើតឡើងទៀតទេ។ អ្នកអាចឆែកមើលបាន វាគឺជាអ្វីដែលខ្ញុំមានតែប៉ុណ្ណឹង"។

ដោយពេញចិត្តនឹងសំណងនោះ អ្នកបើកបរកង់បីបាននិយាយទៅកាន់ពួកគេថា "ស្ដាប់ណា! អត់មានប្រដាល់នៅនឹងទេ។ អ្នកស្គាល់ប្រទេសខ្មែរច្បាស់ អ្នកឯងចូលចិត្តប្រទេសខ្មែរ អ្នកដើរលេង និងលេងជុំវិញប្រទេសខ្មែរ។ អូខេ គ្មានប្រដាល់ក្នុងប្រទេសខ្មែរទេ"។

ដោយបញ្ហាត្រូវបានដោះស្រាយ ប៉ូលិសក៏សម្រេចចិត្តលុបឈ្មោះពួកគេពីក្នុងរបាយការណ៍ប៉ូលិសចេញ។

ក្រោយមកអ្នកបើកកង់បីក៏បាននិយាយរឿងសង្ខេបយ៉ាងដូច្នេះថា "ដំបូងខ្ញុំបានដឹកបរទេសពីររូបនោះនៅម៉ោង ៣ រសៀល។ ហើយការធ្វើដំណើរជុំវិញទីក្រុងភ្នំពេញ អស់ពេលយ៉ាងយូរ។ បរទេសពីររូបនោះចង់បានពេស្យាភេទទីបី ហើយយើងបានបើកបរនៅរហូតដល់ម៉ោង ១ កន្លះទៀបភ្លឺ។ ខ្ញុំមិនអាចរកពេស្យាភេទទីបីបានមួយសោះ។ ពួកគេក៏បានវាយខ្ញុំ និងធ្វើឱ្យខ្ញុំរបួស។ ពេលប៉ូលិសមកដល់ ពួកគេក៏ឱ្យខ្ញុំ ៨០ ដុល្លារដើម្បីបញ្ចប់រឿង"៕

adverise with khmeread