1

​លទ្ធផល​នៃ​ការចាប់​ក្រុម​ការប្រកួត FA Cup ជុំ​ទី​៦​បានធ្វើ​រួចរាល់​កាលពី​យប់មិញ​

​ការ​ផ្គូរ​ផ្គង​ក្រុម​នៅ​ជុំ​ទី​៦​នៃ​ការប្រកួត FA Cup ត្រូវបាន​ធ្វើឡើង​រួចហើយ បន្ទាប់​ការប្រកួត​ជុំ​ទី​៥​ត្រូវបាន​បញ្ចប់​។​

​មានការ​ប្រកួត​ចាំបាច់​មួយ​ត្រូវ​ទាត់​ជើង​ទី​ពីរ នៅពេល​ក្រុម​បិសាច​ក្រហម Manchester United ត្រូវ​ប្រឈមមុខ​ក្រុម​ម្ចាស់ផ្ទះ Shrewsbury នៅ​ថ្ងៃ​ចន្ទ​នេះ ខណៈដែល​វា​ជាការ​ប្រកួត​ចុងក្រោយ​នៃ​ជុំ​ទី ៥​។​

​ប៉ុន្តែ​ប្រសិន Man Utd អាច​ឆ្លងទៅ​វគ្គ​បន្ទាប់ ពួកគេ​នឹង​ជួប​ក្រុម West Ham នៅក្នុង​ទឹកដី​របស់ខ្លួន​។​

​ក្រុម​ញញួរ​ធំ West Ham កំពុងស្ថិត​ក្នុង​ទម្រង់​លេង​ល្អ​ដោយបាន​យកឈ្នះ​ទៅលើ​ក្រុម Blackburn កន្លងទៅ ប៉ុន្តែ​ពួកគេ​បានរៀបចំ​ខ្លួន​អស់ពី​សមត្ថភាព​ហើយ​ដើម្បី​ជៀសវាង​ក្រុម​ខ្លាំង​។​

​ក្រុម​កាំភ្លើង​ធំ Arsenal ធ្វើបាន​ត្រឹម​លទ្ធផល​ស្មើ​កាលពី​ថ្ងៃ​សៅរ៍ ហើយ​ពួកគេ​នឹងត្រូវ​លេង​ជើង​ទី​ពីរ​ក្នុង​ទឹកដី​របស់ Hull ខណៈ​ក្រុម Watford ត្រៀមខ្លួន​ចាំ​ទៅលើ​លេង​នៅ​ទឹកដី​ក្រុម​ណាមួយ​ក្នុងចំណោម Arsenal ឬ Hull​។​

​ខាងក្រោម​នេះ​ជា​លទ្ធផល​ចាប់​ផ្គូរ​ផ្គង​ក្រុម​ដែល​បានធ្វើ​ឡើង​កាលពី​យប់មិញ​!

- Reading v Crystal Palace
- Everton v Chelsea
- Arsenal/Hull v Watford
- Shrewsbury/Man Utd v West Ham៕

មតិយោបល់