adverise with khmeread An aedes aegypti mosquito

ប្រទេស​សិង្ហ​បុរី​អាច​ប្រឈមមុខ​នឹង​ការឆ្លង​ជំងឺគ្រុនឈាម​ជាង ៣​ម៉ឺន​នាក់​នៅ​ឆ្នាំនេះ​

​    ​តួលេខ​នៃ​ចំនួន​អ្នក​ឆ្លង​ជំងឺគ្រុនឈាម​ក្នុងប្រទេស​សិង្ហ​បុរី​នៅ​ឆ្នាំនេះ​ប្រហែល​មាន​ចំនួន​ជាង ៣​ម៉ឺន​នាក់​ខ្ពស់​ជា​តួលេខ​ក្នុង​ឆ្នាំ​២០១៣ ដែលមាន​អ្នកជំងឺ​គ្រុនឈាម ២២.១៧០ នាក់ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ជាតិ​បរិស្ថាន (NEA) និង​ក្រសួងសុខាភិបាល (MoH) កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ កុម្ភៈ​។​

​    ​កត្តា​ដែល​ឲ្យ​កើតមានឡើង​នៃ​ជំងឺ​នេះ​គឺ​ដោយសារ​ការកើនឡើង​នូវ​សីតុណ្ហភាព ដែល​នាំមក​នូវ​រលក​កំដៅ​អែល​នី​ណូ (El Nino) ដែល​ធ្វើ​ឲ្យ​ការ​បង្កាត់​ពូជ​នៃ​មូស​ប្រភេទ​ខ្លា​កើនឡើង​យ៉ាង​ឆាប់រហ័ស ហើយ​និង​ធ្វើ​ឲ្យ​មេរោគ​គ្រុនឈាម​កើនឡើង​ពាសពេញ​សិង្ហ​បុរី​។​

​    ​ហើយ​ឥឡូវនេះ សិង្ហ​បុរី​មាន​អ្នក​ឆ្លង​ជំងឺគ្រុនឈាម​ច្រើនជាង ៣.៤០០​នាក់​ហើយ​យោងតាម​របាយការណ៍​តាំងពី​ខែមករា ហើយ​ក៏មាន​អ្នកស្លាប់​ពីរ​អ្នក​ផងដែរ​។​

​    ​បើ​យោងទៅលើ​ទីភ្នាក់ងារ​ជាតិ​បរិស្ថាន (NEA) បាន​និយាយថា តួលេខ​នៃ​ការ​បង្កាត់​ពូជ​មូស​ប្រភេទ​ខ្លា កើន​នៅក្នុង​ផ្ទះ​មាន​ដល់​ទៅ ៥០​ភាគរយ បើ​ប្រៀប​ទៅនឹង​ឆ្នាំ​២០១៥​។​

​    ​ភ្នាក់ងារ​ក្រសួងបរិស្ថាន​បានគត់សម្គាល់​ថា វីរុស​ហ្សី​កា​បាន​ចម្លង​តាមរយៈ​មូស​ប្រភេទ​ខ្លា​ឯង​។ អង្គការ Clinical Advisory Group បាន​សម្តែង​ព្រួយបារម្ភ​ជាខ្លាំង ចំពោះ​អ្នក​ដែលមាន​ផ្ទៃពោះ ព្រោះ​វីរុស​ហ្សី​កា​នេះ​អាចធ្វើ​ការចម្លង​មេរោគ​ទៅ​ម្ដាយ​និង​ទារក​ក្នុង​ផ្ទៃ ដែល​អាចធ្វើ​ឲ្យ​ទារក​កើតមក​មាន​បញ្ហា​ខួរក្បាល និង ក្បាល​តូច​ខុស​ប្រក្រតី​។​

​    ​ទីភ្នាក់ងារ​ជាតិ​បរិស្ថាន​បាន​និយាយថា មាន​អ្នក​ដែល​ទទួលបាន​ការបណ្ដុះ​បណ្ដាល​ជាង ៥.៨០០ នាក់​មកហើយ ដើម្បី​ទទួល​នូវ​វិធី​ការពារ​ពី​ការ​ខាំ​របស់​មូស​ខ្លា និង​គន្លឹះ​បង្ការ​ជំងឺគ្រុនឈាម​៕

adverise with khmeread
ប្រភព៖ bbc​

មតិយោបល់