adverise with khmeread Index3

ជន​មិន​ស្គាល់មុខ​មួយក្រុម​ចាក់​ជនជាតិ​ចិន​ស្លាប់​ម្នាក់​របួស​២​នាក់​និង​ខ្មែរ​ម្នាក់​

    ព្រះវិហារ ៖ មាន​ក្រុម​ជនដៃដល់​មួយក្រុម​បាន​ប្រើ​កាំបិត​ចាក់ទៅលើ​ជនជាតិ​ចិន​ក្នុង​ក្រុមហ៊ុន​ចម្ការ​អំពៅ​បណ្តាល​ឲ្យ​ស្លាប់​ជនជាតិ​ចិន​ម្នាក់​របួស​ជនជាតិ​ចិន​២​នាក់​និង​ខ្មែរ​ម្នាក់​ដោយ​សមត្ថកិច្ច​នៅ​មិនទាន់​ដឹង​មូលហេតុ​នៅឡើយ​។​

    អំពើហិង្សា​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់​ថ្ងៃទី​២១​កុម្ភ​:​ឆ្នាំ ២០១៦​នៅក្នុង​ចម្ការ​អំពៅ ភូមិ​ពោធិ៍​ទាប ឃុំ​ម្លូព្រៃ​មួយ ស្រុក​ឆែប ខេត្តព្រះវិហារ ។​

    ប៉ូលិស​ស្រុក​ឆែប​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ទី​១-​ឈ្មោះ​ចាន់ លីន​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​ត្រូវ​ជនល្មើស​ចាក់​ចំ​ចង្កេះ​ស្តាំ​និង​ឆ្អឹងជំនី​ក្រោយ​ស្តាំ​(​ស្លាប់​) ទី​២-​ឈ្មោះ​លីវ ឈៀង​ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​ជនជាតិ​ចិន​របួស​ធ្ងន់ ទី​៣-​ឈ្មោះ​ចាំង យៀវ ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​ជនជាតិ​ចិន​របួស​ស្រាល និង​ទី​៤-​ឈ្មោះ​ចាន់ រី​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​ជនជាតិខ្មែរ​របួស​ធ្ងន់ ពួកគេ​ទាំង​៤​នាក់​ស្នាក់​នៅក្នុង​ចម្ការ​អំពៅ​ខាងលើ​។​

    ប៉ូលិស​បន្តថា ខណ​:​ពួកគេ​កំពុង​ដេក​លង់លក់ ស្រាប់​តែមាន​ក្រុម​ជន​លើ្ម​ស​ច្រើន​នាក់​បាន​យក​កាំបិត​ចុង​ស្រួច​ចាក់​ពួកគេ​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​និង​របួស​
៣​នាក់ ។​

    ក្នុងករណីនេះ​ប៉ូលិស​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត​តាម​នីតិវិធី ៕​

adverise with khmeread

មតិយោបល់