កំពុងលួចម៉ូតូម្ចាស់ភ្ញាក់ទាន់ចាប់ខ្លួនប្រគល់ឱ្យប៉ូលិស

​ភ្នំពេញ​ ៖​ ប៉ូលិស​ប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម ​បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ខណៈកំពុងធ្វើសកម្មភាពលួចយកម៉ូតូ នៅចំណុចក្នុងការដ្ឋានសំណង់ ផ្លូវលំ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី០២មីនា២០១៨ វេលាម៉ោង០៣ និង១៥នាទីទៀបភ្លឺ​។

​ប៉ូលិសនិយាយថា ជនសង្ស័យ ឈ្មោះ ហាក់ ប៉ោអាន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន)​។

​ចំណែក ជនរងគ្រោះ ឈ្មោះ រឿង ធា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ ផ្លូវលំ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ​ខណ្ឌសែនសុខ​។
សម្ភារៈបន្សល់ទុក ម៉ូតូចំនួន០១គ្រឿង ម៉ាក SUZUKI SHOGON ពណ៌ក្រហម ពាក់ស្លាកលេខតាកែវ 1E-2752​។

​ប៉ូលិសបន្តថា ដំបូងជនរងគ្រោះកំពុងដេកក្នុងការដ្ឋានសំណង់ (ចំណុចកើតហេតុ) ប្រាប់តែបានឮសម្លែងសម្រឹបជើងមនុស្សរួចខ្លួនបានក្រោកឡើងមើល ឃើញមានមនុស្សម្នាក់ កំពុងស្រាយលួសដែលជនរងគ្រោះចងភ្ជាប់ជាមួយម៉ូតូនឹងជើងគ្រែដែក។

​រួចជនរងគ្រោះបានស្រែកថាចោរៗ ហើយនាំគ្នាដេញចាប់បានជនសង្ស័យខាងលើប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលអូរបែកក្អមធ្វើការសាកសួរ និងបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង​។

​បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋានប៉ូលិសខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab