អ្នកវិទ្យាសាស្ត្ររកឃើញប្រភពទឹកដ៏ច្រើននៅលើភពមួយនៅឆ្ងាយពីផែនដី ៧០០ ឆ្នាំពន្លឺ

អ្នកវិទ្យាសាស្រ្តប្រទះឃើញចំណុចដ៏គួរឱ្យការភ្ញាក់ផ្អើលមួយនៃបរិមាណទឹកក្នុងបរិយាកាសជុំវិញភពដ៏ធំឆ្ងាយពីប្រព័ន្ធព្រះអាទិត្យរបស់ពួកយើង។

ភពដ៏ធំនោះត្រូវបានគេហៅឈ្មោះវាថា WASP-39b មានទីតាំងឆ្ងាយពីភពផែនដីប្រមាណជា ៧០០ ឆ្នាំពន្លឺ ហើយមានប្រភពទឹកច្រើនជាងភពសៅរ៍ដល់ទៅ ៣ ដងឯណោះ។

ខណៈដែលអ្នកវិទ្យាសាស្រ្តពីមុនបានប្រៀបធៀបរវាងភពទាំងពីរនេះថាស្រដៀងគ្នា ការពិតទៅវាខុសគ្នាច្រើនលើប្រភពទឹកមាននៅលើភព WASP-39b នេះ។

ភព WASP-39b គឺជាភពក្ដៅដ៏បំផុតមួយក្នុងកញ្ចុំផ្កាយ Virgo។ រង្វិលជុំនៅគន្លងព្រះអាទិត្យរបស់វា គឺម្ដងរៀងរាល់ ៤ ថ្ងៃ ហើយវាមានគម្លាតពីព្រះអាទិត្យកៀកជាងផែនដីរបស់យើង ២០ ដង។

សីតុណ្ហភាពម្ខាងរបស់ភពនេះ គឺអាចទៅដល់ ៧៧៦,៧ អង្សា។ ហើយនៅម្ខាងពេលរាត្រីជាអចិន្រ្តៃយ៍របស់ភពនេះ គឺស្ទើរតែស្មើគ្នាដោយសារតែខ្យល់ដ៏ខ្លាំង ធ្វើឱ្យភពទាំងមូលក្ដៅទាំងអស់។

ខណៈដែលភព WASP-39b មិនមែនជាកន្លែងល្អសម្រាប់រស់នៅបន្ទាប់ អ្នកជំនាញនិយាយថា បរិយាកាសដ៏គួរឱ្យភ្ញាក់ផ្អើលរបស់វាអាចជំរុញការយល់ដឹងនៃភពនោះ និងដំណើរការរបស់វានៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់ពួកយើង៕

adverise with khmeread