adverise with khmeread Untitled 1

ឃាត់​យុវជន​ម្នាក់​ជាមួយ​ម៉ា​ទឹកកក​១០​កញ្ចប់​

     ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ស្រះចក​ឃាត់ខ្លួន​នៅ​ថៃ្ង​ទី ២២​ខែ​កុ​ម្ភះ ឆ្នាំ​២០១៦​វេលា​ម៉ោង​៥​និង​៣០​នាទី ព្រលឹម​នៅ​ចំណុច​ក្នុង​បឹងកក់​ទល់ មុខ​ក្តាន់​ពីរ ភូមិ​៣សង្កាត់​ស្រះចក ខណ្ឌដូនពេញ ដោយ​សក​ហូត​ម៉ា​ទឹកកក​១០​កញ្ចប់ ។​

     ប៉ូលិស​និយាយថា ខណ​:​ពេល​ប៉ូលិស​បុ​ស្តិ៍​ស្រះចក​កំពុង​ល្បាត​ឃើញ​សង្ស័យ​ក៏​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ យឿន យ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខែ្មរ មុខរបរ​មិនពិតប្រាកដ​ស្នាក់នៅ​ភូមិ​ស្វាយ​លើ ឃុំ​ព្រែក​ថ្មី​ស្រុក​កោះធំ ខេត្តកណ្ដាល​នៅត្រង់ចំណុច​ក្នុង​បឹងកក់​ទល់មុខ​ក្តាន់​ពីរ ភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​

​    ​វ​ត្តុ​តាង​ចាប់យក​មាន ៖ គ្រឿងញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៍ ស​ថ្លា​ចំនួន​10​កញ្ចប់​, ប្រអប់​សំរាប់​ដាក់​គ្រឿងញៀន​ពណ៍ ខ្មៅ​ចំនួន​មួយ​, លុយ​ខ្មែរ​ចំនួន​47000​រៀល​(​បួន​មឺ​នប្រាំពីរ​ពាន់​រៀល​)​និង ទូរស័ព្ទដៃ​ម៉ាក​NOKIA​ពណ៍​ក្រហម ចំនួន​មួយគ្រឿង​។​

​    ​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​ប៉ុស្តិ៍​ស្រះចក​ធ្វើការ​សាកសួរ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​៕

adverise with khmeread

មតិយោបល់