សករាជថ្មីនៃកំពូលកាមេរ៉ា​Samsung Galaxy S9 និង S9+ អាចកម្ម៉ង់បាន នៅថ្ងៃនេះហើយ!!!​

ក្រោយពីបើកសម្ពោធបង្ហាញរូបរាងជាសកលមិនបានប៉ុន្មានថ្ងៃផងនោះ ពេលនេះក្រុមហ៊ុនសាមសុងក៏បានប្រកាសទទួលការកម្ម៉ង់ទុកមុននូវកំពូលស្មាតហ្វូនសេរី S ចុងក្រោយនេះ ចាប់ពីថ្ងៃទី 3 ដល់ថ្ងៃទី 15 មីនា 2018 ​ជាមួយនឹងការផ្តល់ជូនពិសេសជាច្រើនដូចជា បាសបំពងសម្លេង HARMAN KARDON ONYX MINI ដែលមានតម្លៃ $129 និងទឹកប្រាក់ $50 ក្នុងហ្គេម Vainglory (In App Value)  ព្រមទាំងលេខពិសេសរបស់ Smart ដែលមានតម្លៃ $129 រួមជាមួយកញ្ចប់ស្មាតធំហ្មង 24​ អាទិត្យសម្រាប់ Galaxy S9 និង 52 អាទិត្យសម្រាប់ Galaxy S9+។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនសាមសុង បានសហការជាមួយ ហ្គេម Vainglory ដែលផ្តល់ជូនទឹកប្រាក់ចំនួន​​៥០ ដុល្លា សម្រាប់ទិញទំនិញទាំងអស់នៅក្នុងហ្គេម រាល់ពេលដែលអ្នកទិញ Galaxy S9 ឬ Galaxy S9+។

គួររំលឹកផងដែរថា កំពូលទូរស័ព្ទដៃ Galaxy S9 និង​ S9+ មានការរចនារូបរាងដ៏ស្រស់ស្អាត ដោយមាន គែមស្តើងជាងមុន អេក្រង់មានភាពខ្មៅក្រឹប ដែលកាន់តែជួយបង្កើនសម្រស់ទូរស័ព្ទឱ្យកាន់តែរលើបរលើបរលោងមិនទាស់ភ្នែកឡើយ។

សមត្ថភាពពិសេសបំផុតរបស់​កំពូលទូរស័ព្ទដៃ Galaxy S9 និង​ S9+ នោះគឺបច្ចេកវិទ្យាកាមេរ៉ាចុងក្រោយបង្អស់ ដែលមានសមត្ថភាពចាប់យករូបភាពយឺតៗបំផុត (960fps) នៃសកម្មភាពណាមួយដែលអ្នកមិនអាចមើលទាន់នឹងភ្នែកធម្មតាដូចជា ការលោតចូលអាងទឹក សត្វព្រាបហោះ -ល-។ លើសពីនេះ Galaxy S9 និង​ S9+ អាចចាប់យករូបភាពបានយ៉ាងច្បាស់ល្អទោះនៅក្នុងទីមានពន្លឺតិចក៏ដោយ (F1.5)។ មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកអាចបង្កើត Emoji ដែលមានរូបរាងស្រដៀងនឹងអ្នកតែជារូបតុក្កតា និងមានគ្រប់ទឹកមុខផ្សេងៗគ្នាដូចជា សើច ញញឹម ភ្ញាក់ផ្អើល អៀន អន់ចិត្ត -ល- ដោយប្រើប្រាស់មុខងារ AR Emoji នៅក្នុង Camera។ មុខងារដ៏ច្នើមទាំងអស់នេះបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់មនុស្សជំនាន់ថ្មីដែលចូលចិត្តផ្តិតយករាល់សកម្មភាពសំខាន់ៗក្នុងជីវិតរស់នៅរបស់ពួកគេនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។  នេះគឺជាសករាជថ្មីនៃកំពូលកាមេរ៉ា!

Galaxy S9 និង​ S9+ នឹងផ្តល់ជូននូវបទពិសោធន៍ស្មាតហ្វូន ដែលធ្វើឲ្យជីវិតរបស់អ្នកប្រើប្រាស់កាន់តែទំនើប ងាយស្រួល ផ្សារភ្ជាប់ រីករាយជាមួយការចែករំលែកនូវបទពិសោធន៍ជាមួយអ្នកជុំវិញ និងពិភពលោក។

សម្រាប់ប្រទេសកម្ពុជា Galaxy S9 មានជម្រើសផ្តល់ជូន 2 ពណ៌៖ ពណ៌ទឹកសមុទ្រ និងពណ៌ស្វាយ រីឯ Galaxy​ S9+ មានជម្រើស ៣ ពណ៌៖ ពណ៌ខ្មៅ ពណ៌ទឹកសមុទ្រ និងពណ៌ស្វាយ។

ឥទ្បូវនេះលោកអ្នកអាចកម្ម៉ង់ទុក Galaxy S9 និង S9+ នៅតាមដេប៉ូចែកចាយ និងហាងទំនើបទូរស័ព្ទសាមសុងទាំងអស់ដែលបានកំណត់ក្នុងប្រទេសកម្ពុជា។ តម្លៃផ្តល់ជូន៖

  • Galaxy S9+ 256 GB = $999
  • Galaxy S9+ 128 GB = $949
  • Galaxy S9 128 GB = $859

សម្រាប់ពត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 1800 20 32 32        

 

adverise with khmeread