បុរសមហាគំរិះសន្សំលុយអត់ហ៊ានចាយ ពេលស្លាប់ទៅផ្តាំប្រពន្ធឱ្យកប់លុយទៅជាមួយ ប្រពន្ធធ្វើតាមមែន ប៉ុន្តែដល់ក...!

សំណើច៖ មានបុរសម្នាក់ ធ្វើការពេញមួយជីវិតរបស់គាត់ ហើយសន្សំលុយទុកទាំងអស់។ គាត់ស្រឡាញ់លុយ ជាងអ្វីៗទាំងអស់ទៅទៀតនៅក្នុងលោកនេះ។

មុនពេលគាត់ស្លាប់ គាត់បាននិយាយទៅកាន់ប្រពន្ធគាត់ថា "នៅពេលបងស្លាប់ទៅ បងចង់ឱ្យអូនយកលុយរបស់បងនៅក្នុងហឹបទៅជាមួយនឹងបងដែរ ដោយសារតែបងចង់យកលុយទាំងនោះទៅជាមួយនឹងបងនៅជាតិក្រោយទៀត"។

ប្រពន្ធរបស់គាត់បានយល់ព្រម។ មិនយូរប៉ុន្មានបុរសនោះស្លាប់បាត់។ នៅថ្ងៃបុណ្យសពរបស់គាត់ អ្នករៀបចំពិធីបុណ្យខ្មោចរៀបនឹងបិទក្ដារមឈូសទៅហើយ ប្រពន្ធរបស់គាត់បាននិយាយថា "ឈប់សិនចាំមួយភ្លែតសិន"។

បន្ទាប់មកគាត់ក៏បានដាក់ហឹបលុយទៅក្នុងក្ដារមឈូស។ មិត្តភក្តិរបស់គាត់ដែលនៅក្បែរនោះបាននិយាយថា "ខ្ញុំសង្ឃឹមថា អ្នកឯងមិនឆ្កួតទៅចុះ ដែលទៅដាក់លុយទៅជាមួយនឹងបុរសមហាគំរិះនោះ"។

ស្ដ្រីចំណាស់ជាប្រពន្ធនោះនិយាយថា "ចា៎! ខ្ញុំពិតបានធ្វើរឿងនឹងមែន។ ខ្ញុំបានសន្យាជាមួយនឹងគាត់ហើយ ខ្ញុំមិនអាចកុហកបានទេ។ ខ្ញុំនិយាយហើយ ខ្ញុំត្រូវតែដាក់ហឹបលុយនោះទៅជាមួយនឹងគាត់"។

មិត្តរបស់គាត់ឆ្លើយតបវិញថា "អ៊ីចឹងឯងដាក់លុយ សូម្បីតែមួយសេនក៏ដាក់ក្នុងនោះដែរមែនទេ?"។

ស្ដ្រីចំណាស់ជាប្រពន្ធនិយាយថា "ចា៎! ដាក់ចូលទាំងអស់គ្មានសល់ទេ គឺដាក់លេខគណនីរបស់ខ្ញុំ និងសរសេរសែកមួយទៅគាត់"៕

adverise with khmeread