adverise with khmeread Index

អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ឃាត់ខ្លួន​យុវជន​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន

     ព្រះសីហនុ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច​ថ្ងៃទី​២១​ខែកុម្ភៈ​ឆ្នាំ​២០១៦​នៅ​ចំណុច​ក្រុមទី​១៧ ភូមិ​វាល​ធំ ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​

    មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ អ៊ុក រ៉ែ​ម​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​មុខរបរ​មិន​ពិត មាន​ទីលំនៅ ភូមិ​វាល​មាស ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

    ដកហូត​វត្ថុតាង​៖ ១-​ម្សៅ​ស​ថ្លា​ចំនួន​៤​កញ្ចប់ ក្នុងនោះ​១​កញ្ចប់ ធំ ៣​កញ្ចប់​តូច​និង​២-​ទូរស័ព្ទដៃ​ចំនួន​១​គ្រឿង​។ បច្ចុប្បន្ន​ជនសង្ស័យ​រួមទាំង​វត្ថុតាង​បញ្ជូនទៅ​ការិយាល័យ​បទល្មើស​គ្រឿងញៀន​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​តាម​និតិ​វិធី ៕​

adverise with khmeread

មតិយោបល់