adverise with khmeread Untitled 1

បាក់​ពិ​ដាន​អាគារ​កាស៊ីណូ ​Golden ​របស់លោក​ឧកញ៉ា​កុក អាន​

    បន្ទាយមានជ័យ​៖ ពិ​ដាន​អាគារ Golden កាស៊ីណូ​របស់លោក​ឧក​ញ៉ា កុក អាន ស្ថិតនៅ​ជាយដែន​ប៉ោយប៉ែត ជាប់​ព្រំដែន​ប្រទេស​ថៃ ខេត្តបន្ទាយមានជ័យ​បាន​បាក់​ធ្លា​ក់នៅ​យប់​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ បណ្តាល​ឲ្យ​មនុស្ស​រត់​ជាន់គ្នា ដែល​ប្រភព​ដំបូង​មាន​អ្នក​ចូល​លេងល្បែង​ខ្លះ​រងរបួស ។​

     ប្រភព​បន្តថា ខណៈ​បុគ្គលិក កំពុងធ្វើការ និង​ភ្ញៀវ​កំពុង​លេងល្បែង ស្រាប់តែ​ឮ​សំ​ឡែ​ង​ស្រិ​បៗ ពេលនោះ​ក៏​នាំគ្នា​អើត​ទៅលើ ក៏​ឃើញ​ផ្ទាំង​ពិ​ដាន មួយចំនួន​បាន​បាក់​មកក្រោម ហើយ​មនុស្ស​នៅ​ពីក្រោម បាននាំគ្នា​រត់ចេញ​អស់ហើយ​មាន​អ្នកខ្លះ​រងរបួស​ស្រាល ។ បាក់​ពិ​ដានដែល​បាក់​ធ្លា​ក់នៅ​ជាន់​ទី​១ ដែលមាន​បណ្តោយ ជាង​១០​ម៉ែត្រ និង​ទទឹង​ជាង​១០​ម៉ែត្រ ៕​

adverise with khmeread

មតិយោបល់