និស្សិតអាមេរិកបាញ់សម្លាប់ឪពុកម្តាយនៅបន្ទប់ស្នាក់នៅរបស់សាកលវិទ្យាល័យ

មន្រ្តីប៉ូលិសក្នុងរដ្ឋ Michigan សហរដ្ឋអាមេរិក បានចាប់ខ្លួនសិស្សជាប់សង្ស័យដែលបានរត់គេចខ្លួនម្នាក់ ពីបទសម្លាប់ឪពុកម្តាយរបស់ខ្លួន ពេលដែលពួកគេបានទៅនាំក្មេងប្រុសរូបនេះពីសាលាសម្រាប់ថ្ងៃសម្រាករដូវស្លឹកឈើលាស់។

James Eric Davis Jr ត្រូវបានជាប់សង្ស័យពីបទបាញ់សម្លាប់ម្តាយ និងឪពុករបស់ខ្លួននៅក្នុងកន្លែងស្នាក់នៅរបស់សិស្សសាលារបស់គាត់ ពោលគឺមួយថ្ងៃបន្ទាប់ពីគាត់បានទៅមន្ទីរពេទ្យសម្រាប់ការធ្វើតេស្តថ្នាំញៀន។

ជនរងគ្រោះគឺមានអ្នកស្រី Diva Davis វ័យ ៤៧ឆ្នាំ និងលោក James Eric Davis Sr វ័យ ៤៨ឆ្នាំ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ស្ថានីយ៍ទូរទស្សន៍ WILX ។

ពួកគេត្រូវបានបាញ់សម្លាប់នៅជាន់ទីបួននៃអគារស្នាក់របស់សិស្ស។ នេះបើយោងតាមសម្តីមន្រ្តីប៉ូលិស៕

adverise with khmeread
tiger
Loading ad ...