ចង់កុំឱ្យកើតមុនក្បាលខ្មៅ តាមពិតមានវិធីរបស់គេសោះ!

វិធីតែមួយគត់ ដើម្បីកាត់បន្ថយមុនក្បាលខ្មៅបង្កឡើងដោយសារបាក់តេរីនោះ គឺរក្សាស្បែកឱ្យស្អាតជានិច្ច។ ការប្រើផលិតផលលាងមុខធម្មជាតិប្រភេទប្រឆាំងមេរោគដូច "ប្រេងតែ" ជាដើម ដោយលាយវាជាមួយនឹងប្រេងផ្សេងទៀតដូចជាប្រេងដូង ប្រេងអូលីវ ឬប្រេងអាល់ម៉ុង ក៏ជួយការពារប្រឆាំងមុនក្បាលខ្មៅដែរ។

អ្នកក៏អាចសាកល្បងលាយទឹកក្រូចឆ្មាជាមួយនឹងទឹកឃ្មុំក៏បាន។ ការស្ទីមមុខ ក៏អាចជួយបំបាត់ស្បែកងាប់នៅផ្ទៃមុខ ដែលធ្វើឱ្យស្ទះរន្ធញើសផងដែរ។

កត្តាសំខាន់មួយផ្សេងទៀត គឺកាត់បន្ថយការរលាក ហើយស្ករស ឬជាតិផ្អែម គឺជាមេបង្កឱ្យរលាកដូចខ្លាញ់ឆ្អែត ជាតិផ្អែមច្នៃ និងខ្លាញ់អូមេហ្គា ៦ ផងដែរ។

ហើយអ្នកត្រូវប្រុងប្រយ័ត្នមិនត្រូវដកមុនក្បាលខ្មៅដោយចាប់នឹងដង្កៀបនោះឡើយ ព្រោះវារឹតតែរីករាលដាលបន្ថែមទៀត៕

adverise with khmeread