adverise with khmeread 31

Samsung បង្ហាញ Galaxy S7 និង S7 Edge អត់​ជ្រាប​ទឹកជា​ផ្លូវការ​នៅ​ទីក្រុង​បា​សេ​ឡូ​ណា​

​    ​បន្ទាប់ពី​ការទម្លាយ និង​ការបង្ហាញ​ត្រួសៗ​រាប់មិនអស់​រួចមក ឥឡូវ​ក្រុមហ៊ុន Samsnung បាន​បញ្ចេញ​ជា​ផ្លូវការ​នូវ​ស្មា​ត​ហ្វូ​ន​ថ្មី​ម៉ូ​ដែល Galaxy S7 and S7 Edge ហើយ​នៅ​ព្រឹត្តិការណ៍​តាំង​ពិ​ព័រ​ណ៌​ទូរស័ព្ទ​ពិភពលោក (Mobile World Congress) ក្នុង​ទីក្រុង​បា​សេ​ឡូ​ណា​កាលពី​ថ្ងៃអាទិត្យ ដោយមាន​ការ​អមដំណើរ​ឡើងមក​បង្ហាញ​ដោយ​លោក ម៉ា​ហ្សា​ក់ ឃឺ​បឺ​ក ប្រធាន​ក្រុមហ៊ុន Facebook ផងដែរ​។​

​    ​Galaxy S7 Edge មាន​អេក្រង់​ទំហំ ៥,៥ អ៊ី​ញ រីឯ Galaxy S7 មាន​អេក្រង់​រាង​តូច​ជាង​គឺ ៥,១ អ៊ី​ញ ដោយ​ទូរស័ព្ទ​ទាំងពីរ​សុទ្ធ​តែមាន​លក្ខណៈពិសេស​មិន​ជ្រាប​ទឹក​ដូចគ្នា ដែល​គេ​ពុំ​បានឃើញ​លក្ខណៈសម្បត្តិ​ដ៏​ពិសេស​នេះ​នៅលើ  S6 និង S6 Edge នោះទេ​។ 

​    ​ដូចដែល​ពាក្យ​ចចាមអារ៉ាម​បានលើកឡើង ទូរស័ព្ទ​ថ្មី​នេះ​មាន​បញ្ចូល​លក្ខណៈពិសេស​មួយ​ឈ្មោះថា "Always On" នៅលើ​អេក្រង់ ដូច្នេះ​អ្នកប្រើប្រាស់​អាច​ឃើញ​ព័ត៌មាន​គោល​របស់​ទូរស័ព្ទ ដូចជា ម៉ោង កាលបរិច្ឆេទ និង ការជូនដំណឹង (Notification)​ដោយ​មិនចាំបាច់​ចុច​បើក​អេក្រង់​ដែលនាំឱ្យ​ស៊ី​ថ្ម​នោះឡើយ​។ 

​     ខណៈដែល​បច្ចេកវិជ្ជា "Always On" មាន​លក្ខណៈ​ថ្មី​ចំពោះ​ទូរស័ព្ទ​របស់ Samsung ទូរស័ព្ទ Nexus 6P និង Motorola Moto X បាន​ប្រើប្រាស់​នូវ​កម្មវិធី "Always On" នេះ​មុន​រួចទៅហើយ​។ 

​    ​អេក្រង់​ដែល​លៀន​ដល់​គែម​របស់​ស្មា​ហ្វូ​ន​ស៊េរី​ចុង​ក្រោយនេះ​បង្ហាញ​តែ​ការជូនដំណឹង​ចាំបាច់​ប៉ុណ្ណោះ​នៅលើ​កំពូល​ស្គ្រី​ន​។  

​    ​ឧទាហរណ៍​នៅពេល​ការជូនដំណឹង ឬ Notification បានមក​ដល់ វា​នឹង​បង្ហាញ​ជា​ទម្រង់​ស​ខ្មៅ​នៅ​ផ្នែក​តូច​មួយ​នៅលើ​ស្គ្រី​ន​របស់ S7 និង S7 Edge មានន័យថា ទូរស័ព្ទ​នេះ​មិនចាំបាច់​ប្រើ​ថាមពល​ដើម្បី​បង្កើន​ចំនួន​ភិ​ច​សែ​ល​ទាំងអស់​ដើម្បី​បង្ហាញ​ការជូនដំណឹង​នោះទេ​។​

​     ក្រៅពី​បង្ហាញ​ទូរស័ព្ទ​សេរី​ថ្មី Samsung ក៏​បង្ហាញ​កាមេរ៉ា Samsung Gear 360 ដែលមាន​សមត្ថភាព​ថ​ត​ភាពយន្ត​ខ្នាត​ធំ​កម្រិត ៣៦០ ដឺ​ក្រេ​ផងដែរ​៕  

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់