adverise with khmeread Put a used tea bag on your wrist

គាត់​បាន​យក​កញ្ចប់​តែម​កដា​ក់លើ "​កដៃ​", វា​ដូចជា​ចម្លែក​បន្តិច​តែ​ហេតុផល​នៅ​ពីក្រោយ​រឿងនេះ​គឺ​ពិតជា​អស្ចារ្យ​!

​    ​ថង់​តែ​អាច​ប្រើប្រាស់​បាន​ច្រើន​ប្រការ ប៉ុន្តែ​គេ​ប្រើ​វា​ភាគច្រើន​គឺ​ទាក់ទង​នឹង​សម្រស់​។ មនុស្ស​ជាច្រើន​បាន​យក​វា​ទៅ​ដាក់​ក្នុង​ទូរ​ទឹកកក​ដើម្បី​បំបាត់​ក្លិនស្អុយ និង​ដាក់​វា​លើ​ភ្នែក​ដើម្បី​បន្ថយ​ការ​ក្រហម​ភ្នែក ការ​ហើម​ភ្នែក ការ​រមាស់ និង​ដើម្បី​ជួយ​កាត់បន្ថយ​ស្នាម​ខ្មៅ​ក្រោម​រង្វង់​ភ្នែក​។ ថង់​តែ​ជ្រលក់​ទឹក​ត្រជាក់​អាចជួយ​សម្រាល​ការ​រលាក​ដោយ​កម្តៅថ្ងៃ ស្នាម​ជាំ ឃ្មុំ​ទិច មូស​ខាំ និង​ដំបៅ​។ ក្រៅពីនេះ​វា​ក៏​ជួយ​កាត់បន្ថយ​ការ​រលាក និង​ជំរុញ​ការព្យាបាល​សុខភាព​ជាច្រើន​ទៀតផង​ដែរ​។ 

​    ​ថង់​តែ​ស្ងួត​ក៏​អាចដាក់​នៅក្នុង​ស្បែកជើង​ធុំក្លិន​ស្អុយ​ចោល​មួយ​យប់​ផងដែរ​ដើម្បី​បណ្តេញ​ក្លិនស្អុយ និង​ស្រូបយក​សំណើម​ពី​ក្នុង​ស្បែកជើង​។ លក្ខណៈពិសេស​ក្នុងការ​បំបាត់​ក្លិនស្អុយរ​បស់ថង់​តែ​ក៏មាន​ប្រសិទ្ធភាព​ក្នុង​ទូរ​ទឹកកក​ផងដែរ​។ ដោយ​គ្រាន់តែ​យក​ថង់​តែ​តែ​ប៉ុន្មាន​កញ្ចប់​ដាក់ចូល​ក្នុង​ទូរ​ទឹកកក វា​នឹង​ជួយ​កម្ចាត់​ក្លិនស្អុយ​ក្នុង​ទូរ​ទឹកកក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ដោយ​មិនចាំបាច់​យក​ម្សៅ​មេនំ​ប៉័ង​ដែល​ចំណាយលុយ​ច្រើនជាង​ទៅ​ដាក់​ដើម្បី​បំបាត់​ក្លិន​នោះទេ​។ 

​    ​សូម​សាកល្បង​យក​ថង់​តែ​ដែល​ឆុង​ហើយ​ដាក់​នៅក្នុង​ឡា​បូ​លាងចាន​ដែលមាន​សុទ្ធតែ​ចាន​កង្វក់ ហើយ​ត្រាំ​ចោល​មួយ​យប់​សាកមើល​។ នៅពេល​អ្នក​សម្អាត​វា​នៅ​ព្រឹក​ឡើង រាល់​កំណក​ខ្លាំ​ញ់​ពិបាក​ដុស​នៅលើ​ចាន​នឹង​ជ្រុះ​ចេញ​ហើយ​បង្កលក្ខណៈ​ងាយស្រួល​បំផុត​ក្នុងការ​ដុសលាង​។ អ្នក​អាច​រក្សា​ផ្ទះ​របស់​អ្នក​កុំ​ឱ្យមាន​សត្វល្អិត​ចង្រៃ និង​កណ្តុរ​ផងដែរ តាមរយៈ​ការដាក់​ពង្រាយ​ថង់​តែ​នៅតាម​ទូ​ដាក់​ចាន បន្ទប់​ដាក់​ស្បៀង និង​កន្លុកកន្លៀត​ផ្សេង​នៅក្នុង​ផ្ទះ​។ តែ​ធ្វើ​ពី​ជីរអង្កាម​មាន​ប្រសិទ្ធភាព​ខ្ពស់បំផុត​ព្រោះ​កណ្តុរ និង​សត្វល្អិត​ស្អប់​ក្លិន​របស់​ជីរអង្កាម​ណាស់​៕  

 

adverise with khmeread
ប្រភព៖ វ៉ាយដុនយូត្រាយឌីស

អ្នកនឹងចូលចិត្ត

មតិយោបល់