adverise with khmeread 12604767 945793768847118 6440445455135700073 o

INFINITE បង្ហាញ​ពី​គំនិត​យោបល់​អំពី​បណ្តា​អ្នកគាំទ្រ​ស្រី​បោះ​ខោ​ក្នុង​ដាក់​ពួកគេ​

សមាជិក​ក្រុម INFINITE បាន​ជួបប្រជុំគ្នា​ជាមួយ​អ្នកកាសែត​មុនពេល​បង្ហាញ​សំណូមពរ​របស់​ពួកគេ​នៅ​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ដោយ​ពួកគេ​បាន​និយាយ​អំពី​ស្ថានភាព​ដែល​បាន​ជួបប្រទះ​ក្នុងអំឡុងពេល​ប្រគុំ​តន្ត្រី​នៅឯ​ប្រទេស​ម៉ិ​ក​ស៊ិ​ច​។​

​ជាមួយ​វិស័យ​ចម្រៀង K-Pop មានឈ្មោះ​ល្បីល្បាញ​ទូទាំង​សកលលោក​នាពេល​បច្ចុប្បន្ន ការ​ផ្សងព្រេង​របស់ K-Pop មិន​មែនមាន​ត្រឹមតែ​នៅ​ប្រទេស​កូរ៉េ ឬ​ជប៉ុន​ប៉ុណ្ណោះ​នោះទេ ប៉ុន្តែ​ថែមទាំង​នៅក្នុង​តំបន់​អាស៊ី​ទាំងមូល​ផងដែរ​។

​សិល្បករ សិល្បការិនី​នៃ​ប្រទេស​កូរ៉េ​បាន​ជួបប្រទះ​រឿងរ៉ាវ​ជាច្រើន​រួច​អស់ហើយ​ក្នុងអំឡុង​ការប្រគុំ​តន្ត្រី​ជា​លើ​ដំបូង​របស់​ពួកគេ ជាពិសេស​បទពិសោធន៍​ដែល​អ្នកគាំទ្រ​ស្រី​ម្នាក់​បាន​ចោល​ខោ​ទ្រនាប់​របស់​ពួកគេ​មកលើ​ឆាក​តន្ត្រី​។​

Sungkyu បានបញ្ជាក់​ប្រាប់ថា "​អំឡុង​ពេលដែល​សម្តែង​នៅក្នុង​ប្រទេស​ម៉ិ​ក​ស៊ិ​ច អ្នកគាំទ្រ​ជា​ស្ត្រីភេទ​ដែល​រំភើបចិត្ត​ខ្លាំង​មួយរូប​បាន​បោះ​ខោ​ទ្រនាប់​របស់​នាង​ម​លើ L"​។

​អ្នកនាំពាក្យ​សម្រុះសម្រួល​បាន​ពន្យល់ថា "​នៅក្នុង​ប្រទេស​អស់ទាំងនោះ នេះ​គឺជា​អ្វីដែល​ពួកគេ​ធ្វើ​ដើម្បី​បង្ហាញ​ពី​ទឹកចិត្ត​ស្រឡាញ់​របស់​ពួកគេ​។ ទោះ​ដំបូង​យើង​មាន​អារម្មណ៍​អាម៉ាស់ តែ​ចុងក្រោយ​ពួកយើង​មានតែ​សូម​ថ្លែងអំណរគុណ​ដល់​ពួកគេ​វិញ​ទេ​"៕

adverise with khmeread
ប្រភព៖ koreaboo

មតិយោបល់