adverise with khmeread %e1%9f%a1

ស្អាត​ហើយ​ចិត្តល្អ​ទៀត​! អ្នក​និយម​លេង​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​នាំគ្នា​លើកសរសើ Cao Lu ចំពោះ​បេះដូង​ដ៏​កក់ក្តៅ​របស់​នាង​

​បន្ថែម​ពីលើ​ការ​ច្រៀង និង​ការ​រាំ​ដ៏​ល្អឥតខ្ចោះ សមា​ជិ​ក្រុម FIESTAR នាង Cao Lu ក៏បាន​បង្ហាញ​ទៅកាន់​បណ្តា​ទស្សនិកជន​ថា​នាង​ក៏មាន​បេះដូង​មួយ​ដ៏​សែក​កក់ក្តៅ​ផងដែរ​។​

​ក្នុងការ​ចាក់ផ្សាយ​នៅលើ​បណ្តា​ទូរទស្សន៍​នាពេល​ថ្មីៗ​កន្លងមកនេះ តារាចម្រៀង​ស្រី​ដែល​មកពី​ផលិតកម្ម LOEN Entertainment បានបង្ហាញ​ពី​ភាព​ទាក់ទាញ​របស់​នាង និង​ការប្រឹងប្រែង​ធ្វើការ​ងារ​ដ៏​លំបាក​ជាមួយនឹង​ធម្មជាតិ​អំឡុង​ពេលដែល​នាង​បាន​ចម្អិនម្ហូប​អាហារ​ជាមួយ​ស្ត្រី​ចំណាស់​ជនបទ​ម្នាក់​។

​បន្ទាប់ពី​បាន​ទស្សនា​វគ្គ​នៃ​កម្មវិធី​មួយ​នេះ បណ្តា​អ្នក​និយម​លេង​ប្រព័ន្ធ​អ៊ិន​ធើ​ណិ​ត​មិនអាច​បញ្ឈប់​ការកោតសរសើរ​របស់​ខ្លួន​ទៅកាន់ Cao Lu ចំពោះ​ការដែល​នាង​មាន​អាកប្បកិរិយា​ពិតប្រាកដ​មិន​ក្លែងក្លាយ និង​ចេះ​ជួយ​យកអាសារ​មនុស្ស​ចាស់ជរា​ទៀតផង​៕ 

adverise with khmeread
ប្រភព៖ koreaboo

មតិយោបល់