ទៅដើរលេង ភ្លេចបិទក្បាលរុំប៊ីណេទឹក ពេលត្រឡប់ពីដើរលេងវិញដល់ក!

រាល់ការទៅដើរលេងឆ្ងាយៗ មនុស្សជានិច្ចកាលមានការប្រុងប្រយ័ត្នខ្លាំងលើរឿងភ្លើងអគ្គិសនី ទឹក ធុងហ្គាស ។ល។ ដើម្បីចៀសវាងមកផ្ទះវិញអត់មានកន្លែងរស់នៅ។

ប៉ុន្ដែគ្រួសារនេះវិញ បានបង្កើតការធ្វេសប្រហែសដ៏ធំមួយ ដែលអ្នកនឹកស្មានមិនដល់។ ពួកគេបានទៅដើរលេងមួយរយៈហើយទុកផ្ទះចោល ដោយភ្លេចបិទក្បាលរុំប៊ីណេទឹក។

ផេក Shanghaiist បានបង្ហោះវីដេអូមួយរបស់គ្រួសារមិនស្គាល់អត្តសញ្ញាមួយក្រុម កំពុងគាស់ផ្ទាំងទឹកកកលិចពេញក្នុងផ្ទះ ដោយសារភ្លេចបិទក្បាលរុំប៊ីណេទឹកនៅភាគខាងជើងប្រទេសចិន។

ដូចក្នុងវីដេអូយើងអាចមើលឃើញទឹកកក លិចពាក់កណ្ដាលផ្ទះស្ទើរតែរកកន្លែងចូលគ្មាន។ វីដេអូនេះផងដែរមានអ្នកមើលរហូតដល់ទៅជាង ៥០ ម៉ឺនដង និងមានអ្នកស៊ែរជាង ៥០០ នាក់៕

adverise with khmeread