យុវតីម្នាក់ត្រូវបានឃាត់ខ្លួនបញ្ចូនទៅពន្ធនាគារ ដោយសារប្រកាសផ្តល់សេវាសិចដោយឥតគិតថ្លៃនៅសណ្ឋាគារ Hilton

អ្នក​សរសេរប្លក់វ័យ​១៩​ឆ្នាំ​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​និង​បញ្ចូនទៅ​ពន្ធនាគារ​ បន្ទាប់ពី​នាង​ប្រកាស​ផ្តល់​សេវាសិច​ដោយ​ឥតគិត​ថ្លៃនៅ​បន្ទប់សណ្ឋាគារ​ Hilton ដែលធ្វើឲ្យ​បុរសៗ​រាប់​រយ​នាក់​​ទាក់ទងមកនាង។

ស្ត្រីវ័យ​ក្មេង​រូបនេះ​បាន​សរសេរនៅលើ​បណ្តាញ​អ៊ីនធើណិតដោយ​ប្រើ​ឈ្មោះ Gianjin Yeye និង​ប្រាប់​លេខបន្ទប់និង​អាសយ​ដ្ឋាន​ជាក់​លាក់​ទៀតផង ។

សារខ្លី​ដែល​គេចាប់ផ្តើម​បង្ហោះ​កាលពី​ថ្ងៃទី​១​ខែមីនា​នោះ សរសេរថា “​មាន​នរណាហ៊ាន​មក​ជួបខ្ញុំ ខ្ញុំ​នឹង​ផ្តល់​សេវាសិច​ដោយ​ឥតគិត​ថ្លៃ​។ បន្ទបលេខ​៦៣១៦”។

វីដេអូមួយដែល​បង្ហាញពីស្ត្រីម្នាក់​ស្លៀក​ពាក់ឈុតប៊ីគីនីក្នុង​បន្ទប់​ សណ្ឋាគារនោះ ត្រូវ​បាន​គេចែកចាយ​បន្ត​។ ភ្លាមៗ​នោះ ប៉ូលិស​បាន​ទៅ​ដល់​សណ្ឋាគារដែលនៅ​តំបន់ Sanya ដែកស្ថិតក្នុងប្រទេសចិន ហើយឃាត់​ខ្លួន​យុវតី​រូបនេះ​តែម្តង។

តាមកំណត់ហេតុរបស់​ប៉ូលិស​ស្រុក Haitang បាន​ឲ្យ​ដឹងថា យុវតី​រូបនេះ​បានសរសេរ​បង្ហោះ​នៅលើ​គេហទំព័រ​ចិន Sina Weibo ដែលស្រដៀងទៅនឹង​ Twitter ហើយ​រឿងនេះបានទាក់ទាញ​បុរសៗជា​ច្រើន​មក​បង្ហាញ​មុខនិង​គោះទ្វារបន្ទាប់របស់​នាងតែម្តង។

មាន​មនុស្ស​ជា​ច្រើនទៀត​បាន​ទូរស័ព្ទចូល​មក​ផ្នែក​បុគ្គលិក Front Desk ហើយ​សួរនាំ​អំពី​ភ្ញៀវ​ស្នាក់នៅលេខបន្ទប់​៦៣១៦៕

adverise with khmeread