adverise with khmeread Sstole

ឃាត់បុរសម្នាក់តាមដីកាពីបទប្រើហិង្សាវ៉ៃតប់

     កណ្ដាល ៖ ប៉ូលិសស្រុកកៀនស្វាយបានចាប់ខ្លួនបុរសម្នាក់កាលពីវេលាម៉ោង៣រសៀលថ្ងៃទី៨ធ្នូឆ្នាំ២០១៥នេះតាមដីកាពីបទប្រើអំពើហិង្សាដោយចេតនា នៅចំណុចភូមិស្លាប់​តាអោនឃុំ គគីរស្រុកកៀនស្វាយខេត្តកណ្តាល។
    ប៉ូលិសបានឲ្យដឹងថា ជនជាប់ចោទឈ្មោះ ជា ដារីភេទប្រុសអាយុ ២៥ឆ្នាំ មុខរបរកសិករ បច្ចុប្បន្នស្នាក់នៅ ភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយខេត្តកណ្តាល។ការចាប់ខ្លួន​យោងដីកាលេខ ៦១៦ចុះថ្ងៃទី ១៩.០៩.២០១៣ របស់លោក ហុក វ៉ាន់ធីណា ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្ដាល  ត្រូវចោទពីបទហិង្សាដោយចេតនាប្រព្រឹត្តនៅភូមិតារាបដូនសឃុំគគីរស្រុកកៀនស្វាយ ខេត្តកណ្តាលកាលពីថ្ងៃទី១៤.០៩.២០១០ ក្នុងករណីនេះ​សមត្ថកិច្ចជំនាញកំពុងបន្តចាត់ការតាមនីតិវិធី ៕

adverise with khmeread

មតិយោបល់