អ្នកជំនាញព្រមានថា រលកយក្សកម្ពស់ ១២ ម៉ែត្រអាចនឹងវាយប្រហារនូវែសេឡង់ បន្ទាប់ពីរំញ័រនៅបាតសមុទ្រប៉ាស៊ីហ្វិចបង្កការព្រួយបារម្ភថាអាចនឹងមានមហារញ្ជួយដីបាតសមុទ្រ

ការគំរាមកំហែងនៃរលកយក្សស៊ូណាម៉ិសម្រាប់ប្រទេសនូវែលសេឡង់មានខ្ពស់ ខណៈរលកសមុទ្រអាចនឹងមានកម្ពស់រហូតដល់ទៅ ១២ ម៉ែត្រឯណោះ។

ភូគព្ភវិទូអាមេរិកលោក Steven Ward និយាយថារលកយក្សស៊ូណាម៉ិអាចនឹងវាយប្រហារឆ្នេរភាគខាងកើតនូវែលសេឡង់ពីទីក្រុង Auckland ក្នុងកោះភាគខាងជើងទៅដល់ទីក្រុង Christchurch ភាគខាងត្បូង។

រលកយក្សស៊ូណាម៉ិធំបែបនេះគឺបង្កមហន្តរាយធំណាស់ ដោយអាចវាយប្រហារទីក្រុងធំបំផុតរបស់ប្រទេស គឺ Auckland និងអាចបង្កការខូចខាតបន្ថែមទៀតដល់ទីក្រុង Christchurch ដែលរងគ្រោះមន្តរញ្ជួយដីដ៏ធំកាលពីឆ្នាំ ២០១១។

លោក Steven ក៏បានប្រាប់ទៅវេបសាយ Stuff ថាស៊ូណាម៉ឹនឹងមានកម្លាំងសមមូលស្មើនឹងម្សៅ TNT ៣,៦ មេហ្គាតោន។

រលកនោះនឹងមកដល់ឆ្នេរត្រឹមតែ ១០ នាទីប៉ុណ្ណោះប្រសិនបើមានរញ្ជួយដីកើតឡើង ហើយរលកនោះនឹងមានកម្ពស់ពី ៥ ទៅ ១២ ម៉ែត្រ។

Steven ក៏បានទស្សទាយថារលកដ៏ធំនោះអាចនឹងវាយប្រហារ Wellington និងឈូងសមុទ្រ Hawke នៅក្នុងទីក្រុង Christchurch ផងដែរ។

ការសិក្សាតម្លៃរាប់លានដុល្លារនាពេលថ្មីៗនេះបានរកឃើញរំញ័រនៅតំបន់ Hikurangi ជាហេតុនាំឱ្យគេព្រួយបារម្ភថាអាចនឹងមានរលកយក្សស៊ូណាម៉ិកើតឡើងនៅពេលណាមួយ៕

adverise with khmeread