រាងកាយមនុស្សពិសេសណាស់ ពេលខ្វះវីតាមីន D វានឹងប្រាប់យើងឱ្យដឹងភ្លាមតាមរយៈរោគសញ្ញងាយចំណាំទាំង ៨

យើងបានដឹងរួចហើយ វីតាមីន D មានសារៈសំខាន់ណាស់សម្រាប់រាងកាយ ព្រោះវាដើរតួនាទីជួយជំរុញប្រព័ន្ធភាពស៊ាំឱ្យរឹងមាំការពារពីជំងឺផ្សេងៗ និងជួយរាងកាយស្រូបយកជាតិកាល់ស្យូម ដែលសំខាន់សម្រាប់ឆ្អឹង ធ្មេញ និង ជាលិកាដទៃទៀតជាច្រើន។ 

កត្តាដែលបង្កឱ្យខ្វះវីតាមីន D គឺ ៖
- វ័យកាន់តែចាស់ជរា
- ឡើងទម្ងន់ឬធាត់
- មិនសូវទទួលទានត្រី ឬ ទឹកដោះ
- រស់នៅក្រោមម្លប់ច្រើនពេក មិនសូវអាំងថ្ងៃ
- ប្រើក្រែមការពារកម្តៅថ្ងៃច្រើនពេក ពេលចេញក្រៅម្តងៗ

ហើយប្រសិនបើលោកអ្នកចង់ដឹងថាខ្លួនឯងកំពុងខ្វះវីតាមីន D ឬអត់នោះ ចូរសង្កេតមើលរោគសញ្ញាទាំង ៨ ខាងក្រោមនេះ៖

១. ឧស្សាហ៍ឈឺនេះឈឺនោះ
២. អស់កម្លាំងល្ហិតល្ហៃ
៣. ឈឺក្នុងឆ្អឹង
៤. ធ្លាក់ទឹកចិត្តញឹកញាប់
៥. មុខរបួសមិនងាយជាសះស្បើយ
៦. ខ្សោយឆ្អឹង (ងាយប្រេះ ងាយបាក់)
៧. ជ្រុះសក់
៨. ឈឺសាច់ដុំ

វិធីបង្គ្រប់វីតាមីន D ឡើងវិញ៖
- ពិសាត្រី (ជាពិសេសត្រីសាល់ម៉ុង)
- ពិសាផ្សិត
- ពិសាទឹកដោះគោ
- ពិសាយ៉ាអួ
- ពិសាសាច់គោ ឬ ថ្លើមគោ
- ពិសាស៊ុតលឿង
- និងអាំងថ្ងៃពីព្រឹកម៉ោង ៧ ដល់ម៉ោង ៨ ឬ ៩៕ 

adverise with khmeread