ហាងមួយនៅម៉ាឡេស៊ី លក់ផលិតផល Apple លាងឃ្លាំង ស្រាប់តែមនុស្សមករាប់ម៉ឺននាក់ ភ័យខ្លាចជាន់គ្នាស្លាប់ ក៏សម្រេចចិត្តឈប់លក់វិញ

អ្នកលក់បន្តរបស់ផលិតផល Apple ជនជាតិម៉ាឡេស៊ីម្នាក់ត្រូវបានបង្ខំខ្លួនឯងឱ្យលុបចោលការលក់លាងឃ្លាំង បន្ទាប់ពីមនុស្ស ១១.០០០ នាក់តម្រង់ជួរគ្នានៅខាងក្រៅហាងដើម្បីមានឱកាសទិញឧបករណ៍ ដែលគេបញ្ចុះតម្លៃ សល់ត្រឹមតែ ២០០ គ្រឿងប៉ុណ្ណោះ។

កាលពីសប្ដាហ៍មុន ហាង Switch Store នៅផ្សារទំនើប MyTown Shopping Mall ក្នុងទីក្រុង Kuala Lumpur បានដាក់លក់គ្រឿងអេឡិចត្រូនិកលាងឃ្លាំងរបស់ Apple រួមមាន iPhone 5s តម្លៃ ៥០ ដុល្លារ, MacBook​ Air ទំហំ ៦៤ ជីហ្គាប៊ៃ ១២៨ ដុល្លារ និង iMac ទំហំ ២៤ អ៊ីញ តម្លៃ ២៥៥ ដុល្លារ និងរបស់ជាច្រើនទៀត។ ឧបករណ៍បញ្ចុះតម្លៃនោះសរុបទាំងអស់ ២០០ គ្រឿង ហើយដូចការរំពឹងទុករបស់ហាងអ៊ីចឹង គឺច្បាស់ជារវល់នៅថ្ងៃនោះ ប៉ុន្ដែពួកគេមិនរំពឹងទុកថាមនុស្សជាង ១ ម៉ឺននាក់មកហាងរបស់ពួកគេនោះទេ។

ក្រុមហ៊ុនបញ្ជាក់យ៉ាងច្បាស់ថា អ្នកគាំទ្រផលិតផល Apple បាននាំគ្នាមកចាំខាងក្រៅហាង ១៩ ម៉ោង មុនពេលការលក់បញ្ចុះតម្លៃមកដល់ ដោយអ្នកខ្លះមកចាំទាំងយប់។ នៅពេលនោះមនុស្សមកចាំកាន់តែច្រើនឡើងៗ ធ្វើឱ្យស្ទះទាំងផ្សារ និងកន្លែងចតយានយន្ត។

អ្នកធ្វើការនៅហាងនោះព្យាយាមរកសំបុត្រអ្នកដែលមកដល់មុនគេដំបូង ប៉ុន្ដែភ្លាមៗនោះពួកគេហៀបនឹងបើកទ្វារហាងទៅហើយ មនុស្សចេះតែច្រានៗមករហូត។ ដោយភ័យខ្លាចមនុស្សជាន់គ្នាស្លាប់ បុគ្គលិកគ្មានជម្រើសក៏សម្រេចមិនលក់វិញ៕

adverise with khmeread