adverise with khmeread Index

បញ្ជូន​ប្តី​ប្រពន្ធ​ពីរ​នាក់​ពាក់ព័ន្ធ​ករណី​ឆបោក​ប្រា​ក់ជាង​៣៧​ម៉ឺន​ដុល្លារ​ទៅ​តុលាការ​

    ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ជា​ប្រធាន​គណនេយ្យ​នៅ​ក្រុមហ៊ុន​បុរី​ពិភពថ្មី​គ្រុប​និង​ប្តី ត្រូវបាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ព្រឹក​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៦ បញ្ជូនមក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​ករណី​ឆបោក​ប្រាក់​ប្រមាណ​ជាង​៣៧​ម៉ឺន​ដុល្លារ​អាមេរិក ។​

    ជនសង្ស័យ​ទាំងពីរ​នាក់​កំពុង​ស្ថិតក្រោម​ការសាកសួ​រ​របស់លោក​ព្រះរាជអាជ្ញារង តុ​ប ឈុន​ឡុង នៅឡើយ ។​

     មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ផាត ចរិយា អាយុ​៣៨​ឆ្នាំ ជា​ប្រធាន​គណនេយ្យ​នៅ​ក្រុមហ៊ុន​បុរី​ពិភពថ្មី​គ្រុប​និង ប្តី​ឈ្មោះ ហ៊ កុសល អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៣​បេ ផ្លូវ​លេខ​៦០ ភូមិ​មានជ័យ សង្កាត់​មានជ័យ ខណ្ឌមានជ័យ ត្រូវបាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៦​កន្លងទៅនេះ តាម​ពាក្យបណ្ដឹង​របស់លោក​មេ​ធា​វី​ឈ្មោះ ប៉ិ វណ្ណៈ តំណាង​ស្របច្បាប់​របស់​ក្រុមហ៊ុន​ពិភពថ្មី ចោទប្រកាន់​ពីបទ​ឆបោក​ប្រាក់​ប្រមាណ​ជាង​៣៧​ម៉ឺន​ដុល្លារ​អាមេរិក ។​

     ស្ត្រី​ឈ្មោះ ផាត ចរិយា បាន​សារភាពថា លុយ​ទាំងនេះ ខ្លួន​បាន​យក​ឲ្យ​ប្តី​លេងល្បែង​ចាញ់​អស់ ៕​

adverise with khmeread

មតិយោបល់