adverise with khmeread Untitled 1

សង្ស័យ​សម្លាប់​ថៅកែ​កាស៊ីណូ ជនជាតិ​ថៃ​នៅ​ខេត្ត​ប៉ៃលិន យក​សព​ទៅ​កប់​ក្នុង​ដី​

    ប៉ៃលិន ៖ មាន​ហេតុ​ការភ្ញាក់ផ្អើល​មួយ បានកើត​ឡើង​នៅ​ព្រឹក​ថ្ងៃនេះ ដោយ​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សាកសព​មួយ កប់​ក្នុង​ដីព្រៃ​មួយកន្លែង​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​ក្នុង​ខេត្ត​ប៉ៃលិន ហើយ​សាកសព​នោះ "​អាចជា​ថៅកែ​កាស៊ីណូ​ជនជាតិ​ថៃ​" ដែល​បាន​បាត់​ខ្លួន​ចាប់​តាំង​ថ្ងៃទី​១៣ ខែកុម្ភៈ​មកម្ល៉េះ​។​

    សមត្ថកិច្ច​មិនទាន់​សន្និដ្ឋាន​ច្បាស់​ថា សាកសព​នោះ​ជា​បុរស​ជនជាតិ​ថៃ ដែល​បាត់​ខ្លួន ឬ​យ៉ាងណា​នោះទេ​។​ដោយ​គ្រាន់តែ​បញ្ជាក់​ភិនភាគ​ប្រហាក់ប្រហែលគ្នា​ហើយ​កំពុង​ធ្វើ​កោសល​វិច័យ​ផងដែរ​។​

    សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បុរស​ជនជាតិ​ថៃ ដែល​បាន​បាត់​ខ្លួន​ឈ្មោះ ស៊ុ​និ​ត ចាក​ឈុ​ជី​រះ​សាក់​ធាន ភេទ​ប្រុស អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​៨ ឃុំ​ណង​រី ស្រុក​មឿង ខេត្ត ឈុន​ប៊ុន​រី ប្រទេស​ថៃ​។​

    សមត្ថកិច្ច​បាន​បន្តថា កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៦ ម៉ោង​ប្រហែល ៦​និង​១៣​នាទី​ល្ងាច ជនរងគ្រោះ​កំពុង​នៅក្នុង​កាស៊ីណូ​ហ្វា​មី​ហ្គោ ប៉ៃលិន ស្ថិតក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។​

    ពេល​កំពុងធ្វើការ ក៏មាន​ជន​មិន​ស្គាល់មុខ​ទូរស័ព្ទ​ណាត់ ទៅ​ហូបបាយ​នៅ​ហាង​ចេក​វ័ន​នៅ​ចំណុច​ផ្សារ​ព្រំ ដោយ​ជិះ​ម៉ូតូឌុប មកដល់​ចំណុច​ខាងលើ​។​គេ​ឃើញ​ក្រុម​ដែល​ណាត់​ហូបបាយ​ក៏​បន្តដំណើរ ដោយ​ជិះ​រថយន្ត ម៉ា​កកូ​រូ​ឡា មិន​ចាំ​ស្លាក​លេខ​បើក​ចេញទៅ​បាត់ ។​

    លុះដល់​ថ្ងៃទី​១៤ ខែកុម្ភៈ ខាង​ក្រុមហ៊ុន​ទំនាក់ទំនង មក​លោកស្នងការ​ខេត្ត ទើប​ធ្វើ​ការចុះ​ស្រាយ​ជ្រាវ ។​តែ​រហូតមកដល់ នៅ​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៦ ក៏មាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​គំនរ​ដី និង​ប៉ែល​ដាក់​នៅ​ជិត​នោះ​ឆ្ងល់ ក៏​កាយ​មើលឃើញ​ក៏​ឃើញ​សព​បុរស​ម្នាក់ តែ​មិន​បញ្ជាក់ថា ជា​ជនជាតិ​ថៃ​នោះ​នៅឡើយ​ទេ​៕​

adverise with khmeread

មតិយោបល់