0

Kendall Jenner ប្រាប់​ប្រធាន​ក្រុម One Direction ឱ្យ​ប្រឹង​ងូតទឹក​បន្ថែម​ព្រោះ​ស្អុ​យ​ក្លៀក​ណាស់​

​ទម្រង់​មុខ​របស់គាត់​គឺជា​វត្ថុ​ម្យ៉ាង​ដែលមាន​មន្ត​ស្នេហ៍​។ ប៉ុន្តែ​ខណៈដែល​បេះដូង​របស់ Harry Styles ប្រហែលជា​កំពុង​នឹង​លោត គាត់​គួរតែ​ធ្វើ​អ្វីខ្លះ​ដើម្បី​កែលម្អ​អនាម័យ​ផ្ទាល់ខ្លួន​របស់គាត់ យ៉ាងហោចណាស់​គឺ​ត្រូវ​ផ្តល់​ទំនុកចិត្ត​ទៅដល់​នាង Kendall Jenner ឱ្យមាន​ភាពជឿជាក់​ជាមុនសិន​។​

​តារា​បង្ហាញ​ម៉ូត​វ័យ ២០ ឆ្នាំ ដែលមាន​ទំនាក់ទំនង​ស្នេហា​ភ្លឹបភ្លែត​ជាមួយ​តារា​នៃ​សមាជិក​ក្រុម One Direction រូបនេះ បាន​ព្យាយាម​លើកទឹកចិត្ត​តារាចម្រៀង​វ័យ ២២ ឆ្នាំ Harry Styles ឱ្យ​ព្យាយាម​ងូតទឹក​បន្ថែម និង​ស្លៀក​សំលៀកបំពាក់​ដែល​ក្រាស់ៗ​ដើម្បី​បំបាត់​ក្លិន​ក្លៀក ដូចដែល​គាត់​បាន​បង្ហើរ​ចេញមក​ធុំក្លិន​ដ៏​សែន​អាក្រក់​បំផុត​។​

​នាង Kylie Jenner ដែលជា​ប្អូនស្រី​បង្កើត​របស់ Kendell វ័យ ១៨ ឆ្នាំ បានផ្តល់​បទសម្ភាសន៍​ក្នុង​កម្មវិធី​ជជែក​កម្សាន្ត​មួយ​ថា "​ខ្ញុំ​ប្រាប់​គាត់​ឱ្យ​ងូតទឹក​បន្ថែម ហើយ​បាន​ប្រាប់​គាត់​ឱ្យប្រើ​ប្រាស់​ថ្នាំ​បំបាត់​ក្លិន​ក្លៀក ព្រោះ​វា​គ្មាន​អ្វីដែល​ត្រូវ​ឈឺចាប់​នោះទេ​"​។​

​ហើយ​នេះ​មិនមែនជា​លើកដំបូង​នោះទេ​សម្រាប់ Harry គាត់​ក៏​ធ្លាប់​ត្រូវបាន​ប្រាប់​ដោយ​មនុស្ស​ស្រី​ពី​ក្លិនស្អុយ​របស់គាត់​ដែរ​។ អតីត​មិត្តស្រី នាង Taylor Swift ដែល​បាន​ទាក់ទង​គ្នា​ក្នុង​រយៈពេល​ខ្លី​កាលពី​ឆ្នាំ ២០១៣ បាន​អះអាងថា​នាង​មិន​ព្រម​បណ្តោយឱ្យ​ខ្លួន​របស់​នាង​ថើប​គាត់​ពេលដែល​ពួកគេ​បាន​ណាត់​ជួបគ្នា​នោះឡើយ ពីព្រោះ​គាត់​មាន​ខ្យល់​ដង្ហើម​អាក្រក់​ណាស់​"៕​

 

ប្រភព៖ ដេលីមែល

មតិយោបល់