ក្តៅកូនប្រុសបើកមើលរឿងសិចលើស្មាតហ្វូន ឪពុកទាញកាំបិតចិញ្ច្រាំដៃខ្ទេច

បុរសជាឪពុកអាយុ ៤៥ ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួននៅរដ្ឋ Telangana ប្រទេសឥណ្ឌាពីបទកាប់ចិញ្ច្រាំដៃស្តាំរបស់កូនប្រុសអាយុ ១៩ ឆ្នាំរបស់គាត់ ដោយកំហឹង ជាច្រើនកាំបិត ព្រោះកូននេះញៀនមើលរឿងនិងរូបថតសិចនៅលើស្មាតហ្វូនពេក។

ប៉ូលិសបាននិយាយថា លោក Mohammed Qayyum Qureshi ត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទ ទី៥ មីនាតាមការចោទប្រកាន់ពីបទប៉ុនប៉ងសម្លាប់ តាមច្បាប់ព្រហ្មទណ្ឌឥណ្ឌា។

ហេតុការណ៍នេះបានកើតឡើងនៅភូមិ Pahadi Shareef នៅខាងក្រៅទីក្រុង Hyderabad។ នៅប៉ុន្មានថ្ងៃមុនកើតហេតុការណ៍នេះ អ្នកទាំង២មានជម្លោះអំពីបញ្ហានេះ ដែលក្នុងជម្លោះនោះ កូនប្រុស ឈ្មោះ Khalid Qureshi ដែលតាមការចោទប្រកាន់ថាបានវាយឪពុករបស់ខ្លួន ដោយខាំដៃរបស់គាត់និងបណ្តេញចេញពីផ្ទះរបស់ពួកគេ។

ប៉ូលិសបាននិយាយប្រាប់សារព័ត៌មាន Hindustan Times ថា "កាលពីព្រឹកថ្ងៃចន្ទ អ្នកទាំង២ ឪពុកនិងកូននេះ មានជម្លោះអំពីបញ្ហាដដែលនេះ។ ដោយមានកំហឹងខ្លាំងពេក ឪពុកនេះបានយកកាំបិកាប់ចិញ្ច្រាំដៃស្តាំរបស់កូនគាត់តែម្តង"។

ក្រុមគ្រូពេទ្យបាននិយាយថា ដៃរបស់គាត់បានដាច់មុតជាច្រើនកន្លែង ហើយថា​ឱកាសនៃជាសះឡើងវិញដូចដើមនោះ គឺមិនសង្ឃឹមច្រើនទេ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab