គ្រប់គ្នាចំហមាត់ ពេលឃើញ Toyota បង្ហាញរថយន្តថ្មីនៅស្វីស ស៊ីសាំងតែជាង ៣ លីត្រក្នុង ១០០ គីឡូម៉ែត្រ

ក្រុមហ៊ុន​ Toyota បាន​បង្ហាញ​​ជា​ផ្លូវ​ការ​នូវ​រថយន្តម៉ាក​ Aygo ដែល​បាន​​ផ្លាស់ប្ដូរមុខមាត់​​ថ្មី​ នៅ​​ក្នុង​ពិព័រណ៍រថយន្តទីក្រុងហ្សេណែវ (Geneva Motor Show) ឆ្នាំ​ ២០១៨។

ផ្នែក​ខាងក្រៅ​របស់​រថយន្ត​នេះ​មាន​ការ​ប្រែ​ប្រួល​​ថ្មី​ ជា​ពិសេស​គ្រោង​របស់វាមានរាងជា​អក្សរ​ X ដែល​មើល​ទៅ​កាន់​តែ​កាច​ជាង​​ស៊េរី​មុន​បន្តិចទៅទៀត។

លើសពីនោះ Toyota Aygo ស៊េរី​ថ្មី​ក៏​មាន​ប្រើ​ភ្លើងស៊ីញ៉ូរាង​ថ្មី​ និង​មាន​បន្ថែម​ពណ៌​ថ្មី​ចំនួន​ពីរ​ រួម​មាន​ពណ៌​ខៀវ​ និង​ពណ៌​ស្វាយ​ខ្ចី ហើយ​កង់​រថយន្ត​មាន​ទំហំ​ ១៥ អ៊ីញ។

រថយន្តម៉ាក​ Aygo ប្រព័ន្ធ ៣ ប្រភេទ ដោយប្រភេទកណ្ដាល​ X-play មាន​បំពាក់​មក​ជា​មួយ​នូវ​ម៉ាស៊ីន​ត្រជាក់ និង​មាន​អេក្រង់​បង្ហាញ​ទិន្នន័យ​ទំហំ​ ៧ អ៊ីញ។ ចំណែក​ប្រភេទ​ X-Clusiv មាន​បំពាក់ប្រព័ន្ធគ្រប់គ្រោងបរិយាកាសខាងក្នុង បំពាក់​​កៅអី​ស្បែក​ និង​ប្រព័ន្ធគ្រប់គ្រង​សុវត្ថិភាព ​(Safety Sense System​) របស់​ Toyota ​ផង​ដែរ។

ម៉ាស៊ីន​របស់​រថយន្តប្រភេទនេះ គឺម៉ាស៊ីនកម្លាំង ៩៩៨ CC មាន​ស៊ីឡាំង​ចំនួន​ ៣ មាន​ប្រព័ន្ធ​ប៊ិកសាំង​ថ្មី និង​អាច​រក្សា​លំនឹង​បាន​ល្អ​ប្រសើរ​ជាង​មុន ហើយ​អាច​បង្កើត​កម្លាំង​ស្ទុះបាន​ ៧២ សេស។ ដោយ​សារ​ម៉ាស៊ីន​តូច​ ហេតុ​នេះ​វា​ចំណាយ​ពេល​ ១៣,៨ វិនាទី​ដើម្បី​បង្កើន​សន្ទុះ​ល្បឿន​ពី​ ០ ដល់​ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង និង​មាន​ល្បឿន​អតិបរមា​ ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ម៉ាស៊ីន​តូច​នេះ​ គឺជាហេតុ​ធ្វើ​​វា​ស៊ីសាំង​តិច​ ដោយ​បើកបរ​ចម្ងាយ​ ១០០ គ.ម ប្រើ​ប្រេង​ឥន្ធនៈ​ជា​មធ្យម​ត្រឹមតែ ៣,៩ លីត្រ​ប៉ុណ្ណោះ។

ហើយមួយប្រភេទទៀត គឺ Aygo X-Cite មានផ្នែកខាងក្រៅពណ៌ស្វាយ និងមានកង់ស្ព័រទំហំ ១៥ អ៊ីញ និងកន្លែងអង្គុយធំទូលាយ៕

adverise with khmeread