អតីតតារាសិចថៃ ដែលលែងប្តីមហាសេដ្ឋីអាមេរិកព្រោះខ្លាចគាំងបេះដូងពេលរួមភេទ ឥឡូវប្រកាសរកប្តីល្អម្នាក់ទៀត

នាង Kesarin Chaichalermpol អតីតតារាសិចម្នាក់ក្នុងប្រទេសថៃ ដែលបានចាកចេញពីឧស្សាហកម្មរឿងសិច និងក្លាយជាប្រពន្ធមហាសេដ្ឋីអាមេរិកម្នាក់ បច្ចុប្បន្ន គឺនាងនៅលីវ ហើយកំពុងស្វែងរកប្ដីថ្មី។

ដោយមានឈ្មោះហៅថា Nong Nat វ័យ ៣៣ ឆ្នាំ នាងបានរៀបការជាមួយនឹងមហាសេដ្ឋីអាមេរិកវ័យ ៧២ ឆ្នាំឈ្មោះ Harold Jennings Nesland ក្នុងឆ្នាំ ២០១២ ប៉ុន្ដែមិនបានប្រកាសទំនាក់ទំនងរបស់ខ្លួនរហូតដល់ឆ្នាំ ២០១៦។

លោក Harold ជាមហាសេដ្ឋីម៉ៅកាសំណង់ម្នាក់ បច្ចុប្បន្នគឺជាស្ថាបនិក និងជាអ្នកគ្រប់គ្រងនៅក្រុមហ៊ុន Global Design Solutions ក្នុងទីក្រុង Bellevue រដ្ឋ Washington។

នាង Nong Nat ក្រោយមកក៏បានលាតត្រដាងអំពីទំនាក់ទំនងរបស់ខ្លួនថា នាងបានលែងលះហើយ ដោយសារតែខ្លាចប្ដីរបស់នាងគាំងបេះដូងស្លាប់ពេលរួមភេទ។

ដោយទទួចថានាងមិនមែនជាមនុស្សស្រីមើលឃើញតែលុយ អតីតតារាសិចរូបនេះសម្ដែងក្ដីសង្ឃឹមថា នាងនឹងអាចរកឃើញបុរសពិត បន្ទាប់ពីលែងលះប្ដីមហាសេដ្ឋីរបស់នាង៕

adverise with khmeread