អ្នកវិទ្យាសាស្ត្រអ៊ីស្រាអែលបង្កើតថ្នាំបន្តក់ភ្នែកវេទមន្ត អាចជួសជុលភ្នែកឱ្យមើលឃើញច្បាស់ល្អឡើងវិញ

អ្នកវិទ្យាសាស្ដ្រនៅវិទ្យាស្ថានបច្ចេកវិជ្ជាណានូ និងសម្ភារៈទំនើបរបស់សាកលវិទ្យាល័យ Bar-Ilan ក្នុងទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល អះអាងថាបានបង្កើតថ្នាំបន្តក់ភ្នែកដ៏ស័ក្តិសិទ្ធមួយ ដែលអាចព្យាបាលកែវភ្នែកខូច និងជំរុញឱ្យមើលបានច្បាស់ជាងមុន។

ដោយគេពណ៌នាថាជាថ្នាំបន្តក់ភ្នែកដ៏មានប្រសិទ្ធភាព ថ្នាំបន្តក់ភ្នែកនោះត្រូវបានបង្កើតឡើងដោយសារវេជ្ជបណ្ឌិតជំនាញផ្នែកភ្នែកលោក David Smadja និងក្រុមអ្នកវិទ្យាសាស្ត្រមកពីមជ្ឈមណ្ឌលវេជ្ជសាស្រ្ត Shaare Zedek Medical Center និងសាកលវិទ្យាល័យ Bar-Ilan បានធ្វើតេស្ដថ្នាំបន្តក់ភ្នែកនេះនៅលើជ្រូកដែលខូចកែវភ្នែក។ អំឡុងពេលធ្វើបទបង្ហាញមួយ Smadja បាននិយាយថា ថ្នាំបន្តក់នេះបានជួសជុលកែវភ្នែកជ្រូក ហើយជំរុញឱ្យភ្នែកមើលឃើញច្បាស់ល្អ។

ការធ្វើតេស្តព្យាបាលលើមនុស្សនឹងត្រូវចាប់ផ្តើមនៅចុងឆ្នាំនេះ ហើយអ្នកស្រាវជ្រាវដែលទទួលបន្ទុកគម្រោងនេះជឿជាក់ថា ថ្នាំបន្តក់នេះអាចនឹងលុបបំបាត់វ៉ែនតាជារៀងរហូត៕

adverise with khmeread