ឪពុកឃើញកូនស្រីត្រូវពួកយូកូងធ្វើបាប ស្ទុះបញ្ចេញក្បាច់គុនវាយសងសឹកវិញយ៉ាងសាហាវ

នេះគឺជាទិដ្ឋភាពដ៏គួរឱ្យភ្ញាក់ផ្អើលដែលឪពុកមួយរូបបានវាយប្រហារយ៉ាងសាហាវទៅលើក្មេងប្រុសអាយុ ១៤ឆ្នាំម្នាក់ ដែលត្រូវបានចោទប្រកាន់ថា បានសម្លុតធ្វើបានកូនស្រីចុងរបស់គាត់។

ឪពុកវ័យ ៥៣ឆ្នាំរូបនេះ បានចាប់អូសក្មេងប្រុសដែលធ្វើបានកូនខ្លួនកាត់ទីលានជិះស្គីមួយកន្លែងតំបន់ The Gap ជាយក្រុង Brisbane ប្រទេសអូស្រ្តាលី កាលពីថ្ងៃអាទិត្យ។

នៅក្នុងវីដេអូចាប់ជាប់នៅក្នុងកាមេរ៉ាទូរស័ព្ទដៃ បានបង្ហាញពីសកម្មភាពរបស់គាត់បានស្ទុះទៅចាប់ច្របាច់កក្មេងប្រុសទាំងកម្រោល ខណៈដែលនាពេលបន្ទាប់គេក៏ឃើញមិត្តភក្តិរបស់ក្មេងប្រុសរូបនោះព្យាយាមបំបែកពួកគេចេញពីគ្នាផងដែរ។

ក្មេងប្រុសរូបនេះបានដាក់ពាក្យបណ្តឹងទៅមន្រ្តីប៉ូលិស និងបានបង្ហាញពីវីដេអូនៃការវាយប្រហារនេះដល់ប៉ូលិស។

ឪពុកវ័យ ៥៣ឆ្នាំដែលវាយប្រហារទៅលើក្មេងប្រុស ត្រូវបានចោទប្រកាន់ពីបទវាយដំបង្កគ្រោះថ្នាក់ដល់រាងកាយ ហើយគាត់នឹងចូលតុលាការក្នុងរយៈពេលពីរសប្តាហ៍ទៀត។ នេះបើយោងតាមវេបសាយ Seven News ៕


adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab