បើករថយន្តល្បឿនលឿនជ្រុលចង្កូតបុកឡើងលើទ្រូងផ្លូវ

​ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់បើករថយន្តលុចស៊ីស៣៣០មួយគ្រឿងក្នុងល្បឿនលឿនជ្រុលចង្កូតទៅបុកឡើងលើក្បាលនាគពុះចែក ទ្រូងផ្លូវខូចខាតអស់ជាច្រើនកង់ តែមិនបង្កឱ្យមានអ្នកណាម្នាក់រងរបួសនោះទេ​។

​ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ និង៤៥នាទីយប់ ថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ​។

​តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងមាននារីម្នាក់បើករថយន្តម៉ាកលុចស៊ីស៣៣០មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2Q-1201 បើកក្នុងល្បឿនលឿន ទិសដៅពីត្បូងទៅជើង។

​លុះដល់ចំណុចខាលើ ក៏ជ្រុលចង្កូតបុកឡើងលើក្បាលនាគពុះចែកទ្រូងផ្លូវ ខូចខាតអស់ជាច្រើនកង់តែមិនបង្កឱ្យមានអ្នករងរបួសនោះទេ​។

​ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបាន វាស់វែងនិងស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមនីតិវិធីច្បាប់​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab