ចេញពីផឹកស៊ី ជិះម៉ូតូបុកដើមឈើនិងជញ្ជាំងផ្ទះប្រជាពលរដ្ឋបាក់កស្លាប់ភ្លាម

​ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈបើកម៉ូតូ ជ្រុលបុកដើមឈើ និងជញ្ជាំងផ្ទះ ប្រជាពលរដ្ឋពេញទំហឹង កាលពីវេលា ម៉ោង១០ និង៣០នាទី យប់ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលេខ ៣២៧ ខាងត្បូង សាលាវិទ្យាល័យ​ឥន្រ្ទទេវី ប្រមាណជាង២០ម៉ែត្រ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក​។

​សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ ខែប រស្មី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ បុគ្គលិកហាង CK ស្នាក់នៅភូមិទួលគោក សង្កាត់ ទួលសង្កែ ខណ្ឌឬស្សីកែវ​។ មានស្រុកកំណើតនៅឃុំ ញ៉ែងញ៉ង ស្រុកត្រាំងកក់ ខេត្តតាកែវ។ ​ធ្វើដំណើរដោយម៉ូតូម៉ាក ជីប៊ី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1DC-4011​។

​តាមសម្តីមិត្តភក្តិជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុពួកគាត់មានគ្នា៥នាក់ជួបជុំគ្នានៅផ្ទះមិត្តភក្តិម្នាក់ទៀតនៅម្តុំផ្សារដីហុយដោយបានផឹកស្រាបៀរអស់ចំនួនកន្លះកេះ​។

​បន្ទាប់មកក៏បែកគ្នាទៅផ្ទះរៀងខ្លួន ដោយរូបគាត់បានជិះម៉ូតូមួយគ្រឿងគ្នា២នាក់​។ ឯចំណែកជនជនរងគ្រោះជិះម៉ូតូម្នាក់ឯង ទិសដៅពីត្បូងទៅជើង​។

​ខណៈពេលមកដល់ចំណុចកើតហេតុខាងលើ ដែលរូបគាត់ជិះទៅមុន ចម្ងាយប្រហែល៤០ម៉ែត្រពីគ្នា ស្រាប់តែឮសំឡេងរោទ៍ម៉ូតូ​។ ​ពេលនោះរូបគាត់ក្រឡេក មើលឃើញជនរងគ្រោះជ្រុលទៅបុកដើមឈើ ហើយបន្តទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋមួយកន្លែងទៀត​។

​សាក្សីដដែលបានបន្តថា ភ្លាមនោះរូបគាត់បានមកមើល ឃើញជនរងគ្រោះដេកលែងដឹងខ្លួន ទើបខលហៅរថយន្តសង្គ្រោះ​។ តែពេលក្រុមគ្រូពេទ្យ ​មកដល់បានបញ្ជាក់ថា ជនរងគ្រោះបានបាក់កស្លាប់បាត់ទៅហើយ​។

​ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ បាន​ធ្វើកាវាស់វែង យកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌ​ទួលគោករង់ចាំសាច់ញាតិមកទទួលយកត្រឡប់ទៅផ្ទះវិញ។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចប្រគល់សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab