Index321

វាយ​នឹង​ខ្សែភ្លើង កាប់​នឹង​ដាវ​ឲ្យ​របួស​ជាប់​ខ្នោះ​២​នាក់​

    ព្រះសីហនុ ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​ប៉ូលិស​ក្រុងព្រះសីហនុ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី​២២​កុម្ភ​:​ឆ្នាំ​២០១៦​នេះ​ពីបទ​ប្រើ​ហិង្សា​ដោយ​ចេតនា​នៅ​ក្រុម​២៧ ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ វាយ​នឹង​ខ្សែភ្លើង​និង​កាប់​នឹង​ផ្លែដាវ​បណ្តាល​ឲ្យ​បុរស​ម្នាក់​របួសធ្ងន់ បច្ចុប្បន្នកំពុង​សំរាក​នៅ​មន្ទីរពេទ្យ​ភ្នំពេញ ។​

     ប៉ូលិស​ក្រុងព្រះសីហនុ បាន​ឲ្យ​ដឹងថា ប៉ូលិស​បានធ្វើការ​ស្រាវជ្រាវ ចាប់បាន​ជនសង្ស័យ​ចំនួន​២​នាក់​បន្ទាប់ពី​បាន​ប្រើ​ហិង្សា​ដោយ​ចេតនា​កាលពី​ថ្ងៃទី ២០​កុម្ភ​:២០១៦​វេលា ម៉ោង​១១​យប់​នៅ​ក្រុម​២៧ ភូមិ​៣ សង្កាត់​៣​ក្រុងព្រះសីហនុ​បណ្តាល​ឲ្យ​របួសធ្ងន់ បច្ចុប្បន្នកំពុង​សំរាក​នៅ​មន្ទីរពេទ្យ​ភ្នំពេញ ។​

     ប៉ូលិស​បន្តថា ជនរងគ្រោះ​ឈ្មោះ មុំ សង្ហា​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ ។​

    ចំណែក​ជនសង្ស័យ ចំនួន​២​នាក់​ឈ្មោះ  ១-​កាន់ ប៑​ុ​ន​លី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករ យក​ខ្សែភ្លើង​វាយ​ជនរងគ្រោះ​ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​និង ២-​កាន់ ប៊ុណ្ណា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ​យ​ក​ដាវ​កាប់​ជនរងគ្រោះ ស្នាក់នៅ​កន្លែង​កើ​ក​ហេតុ​ខាងលើ​។​វត្ថុតាង​ចាប់យក​បាន ដាវ​ចំនួន​១​។​មូលហេតុ​ទំនាស់​ពាក្យសម្តី​គ្នា ។​

    ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ​បន្ត​និតិ​វិធី បញ្ជូនទៅ​សាលាដំបូង ដើម្បី​ចា​ត៉​ការ​តាមផ្លូវ​ច្បាប់ ៕​

មតិយោបល់