ម្ដាយម្នាក់បំបៅដោះកូន ពេលកំពុងហាត់យ៉ូហ្គា ផ្អើលពេញអ៊ីនធឺណេត!

ម្ដាយម្នាក់ដែលកំពុងហាត់យ៉ូហ្គា កំពុងធ្វើឱ្យកក្រើកពេញបណ្ដាញសង្គម Instagram ដោយសារតែវិធីសាស្រ្តបំបៅកូនរបស់ខ្លួន។ Carlee Benear វ័យ ៣០ ឆ្នាំ បានរួមបញ្ចូលគ្នារវាងការបំបៅដោះ និងការហាត់យ៉ូហ្គាក្នុងពេលតែមួយ។

ប៉ុន្ដែការរួមបញ្ចូលគ្នានេះ ធ្វើឱ្យគាត់ល្បីពេញបណ្ដាញសង្គម Instagram និងវេបសាយជាច្រើន។

Carlee បានចាប់ធ្វើលំហាត់ប្រាណយ៉ូហ្គានេះ បន្ទាប់ពីផ្ដល់កំណើតកូនទីពីររបស់ខ្លួន។ គាត់គិតថា វាអាចកាត់បន្ថយការថប់បារម្ភរបស់គាត់ ហើយវាពិតជាមានប្រសិទ្ធភាពមែន។

ហើយម្ដាយវ័យ ៣០ ឆ្នាំនេះក៏ធ្វើឱ្យកក្រើកពេញបណ្ដាញសង្គម ដោយសារតែការហាត់យ៉ូហ្គាមិនធម្មតារបស់គាត់នេះ៕

adverise with khmeread