ពូទីន និយាយថា បើរុស្ស៊ីរងការវាយប្រហារ គាត់នឹងរំលាយពិភពលោកទាំងមូលជាមួយកាំជ្រួចនុយក្លេអ៊ែរដ៏ខ្លាំងរបស់គាត់

ប្រធានាធាធិតបីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន បាននិយាយថា គាត់នឹងរំលាយពិភពលោកជាមួយនឹងកាំជ្រួចនុយក្លេអ៊ែរ ប្រសិនបើប្រទេសរុស្ស៊ីទទួលរងការវាយប្រហារ។ នេះបើយោងតាមវេបសាយ Daily Mail ចុះផ្សាយកាលពីថ្ងៃពុធទី ៧ មីនា។

លោក ពូទីន ដែលគេផ្តិតរូបភាពកំពុងថើបប្រិយមិត្តងប់ងល់មួយរូបនៅឯវិថីឆ្ពោះទៅរកយុទ្ធនាការបោះឆ្នោតក្នុងសប្តាហ៍នេះ បានបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើរុស្ស៊ីត្រូវបានវាយប្រហារដោយអាវុធនុយក្លែអ៊ែរ និងប្រឈមមុខនឹងការរំលាយចោល ពេលនោះពិភពលោកលែងមានតម្លៃអីត្រូវស្រោចស្រង់ទៀតឡើយ។

នៅក្នុងវីដេអូឯកសារផ្សាយលើកញ្ចក់ទូរទស្សន៍ គាត់បាននិយាយថា "ខ្ញុំចង់ប្រាប់ទៅអ្នក ហើយខ្ញុំចង់ឱ្យរឿងនេះត្រូវបានដឹងឮនៅទីនេះ និងក្រៅប្រទេស។ ផែនការរបស់យើងក្នុងការប្រើប្រាស់វា (ឃ្លាំងអាវុធនុយក្លេអ៊ែររបស់គាត់) ខ្ញុំសង្ឃឹមថាវានឹងមិនដែលកើតឡើងទៅចុះ។ ទ្រឹស្តីផែនការរបស់យើងនៃការប្រើប្រាស់វាគឺគេហៅថាការសងសឹក ឬការ​វាយតទល់វិញ"។

"ការសម្រេចចិត្តអំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរអាចត្រូវបានធ្វើឡើង ល្គឹកណាប្រព័ន្ធព្រមានអំពីមីស៊ីលរបស់យើងកត់ត្រាមិនគ្រាន់តែការបាញ់មីស៊ីល តែផ្តល់នូវការព្យាករណ៍ច្បាស់លាស់អំពីការហោះមកដល់នៃអាវុធមហាប្រល័យ និងពេលវេលាអំពីក្បាលគ្រាប់ទាំងនោះធ្លាក់មកលើរុស្ស៊ី"។​

គាត់បានបន្តទៀតថា "នេះគឺហៅថាការសងសឹកមួយ ការ​វាយបក​ប្រឆាំងវិញ ពេលដែលយើងទទួលសិទ្ធិស្របច្បាប់ក្នុងការវាយតបវិញ។ ត្រឹមត្រូវហើយ រឿងនេះនឹងជាមហន្តរាយសកលលោកសម្រាប់មនុស្សជាតិ។ វានឹងក្លាយជាមហន្តរាយជាសកលសម្រាប់ពិភពលោក។

ប៉ុន្តែក្នុងនាមជាប្រជាពលរដ្ឋមួយរូបនៃប្រទេសរុស្ស៊ី ក្នុងនាមជាមេដឹកនាំមួយរូបនៃរដ្ឋរុស្ស៊ី ខ្ញុំចង់សួរថា ហេតុអ្វីយើងត្រូវការពិភពលោក ប្រសិនបើរុស្ស៊ីមិនមានក្នុងផែនទីនោះ?"។

កាលពីដើមសប្តាហ៍នេះ លោក ពូទីន បានបង្កភាពភ្ញាក់ផ្អើលជាខ្លាំងទៅដល់ក្រុមអ្នកគាំទ្រ ដោយថើបអ្នកគាំទ្រស្រីមួយរូប ពេលដែលនាងសុំថតរូបសែលហ្វីមួយប៉ុស្តិ៍ជាមួយនឹងប្រធានាធិបតីរូបនេះ។

រូបថតមួយសន្លឹកនេះត្រូវបានផ្តិតបន្ទាប់ពីបញ្ចប់ការប្រគុំតន្រ្តីមួយកាលពីថ្ងៃទី៣ ខែមីនា កន្លែងដែលមេដឹកនាំវ័យ ៦៥ឆ្នាំរូបនេះ បានយល់ព្រមក្នុងការផ្តិតរូបភាពមួយចំនួនជាមួយនឹងអ្នកគាំទ្ររបស់ខ្លួន ដែលមួយសន្លឹកនេះបានផ្តល់នូវចំណាប់អារម្មណ៍ខ្ពស់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីជាងកម្មវិធីឃោសនាឆ្នោតរបស់ខ្លួនទៅទៀត។

លោក ពូទីន គឺជាបេក្ខជនដែលមានភាគរយខ្ពស់បំផុតក្នុងការឈ្នះឆ្នោតក្លាយជាប្រធានាធិប​តីនានៅថ្ងៃទី១៨ ខែមីនាខាងមុខ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab