ចាប់ខ្លួនជនគ្រឿងញៀនប្រុសស្រី២នាក់នៅស្រុកព្រែកប្រសព្វ

​ក្រចេះ​ ៖​ ប៉ូលិសស្រុកព្រែកប្រសព្វ បានចុះអនុវត្តដីកានាំខ្លួនរបស់តុលាការលើមុខសញ្ញាករណីជួញដូរគ្រឿងញៀន ក្នុងនោះមានជនប្រុសស្រី២នាក់ ត្រូវបានចាប់ខ្លួនកាលពីល្ងាចថ្ងៃទី៧ ​មីនា ឆ្នាំ២០១៨​​។

​លោកវរសេនីយ៍ឯក ចាន់ សុផល្លារ អធិការប៉ូលិសស្រុកព្រែកប្រសព្វ បានឱ្យដឹងថា​​ ជនដែលត្រូវបានចាប់ខ្លួនមាន១.ឈ្មោះ ហន ម៉ៅ ហៅខ្ចៅ អាយុ២៥ឆ្នាំ រស់នៅឃុំចំបក់ ស្រុកព្រែកប្រសព្វ និងទី២.ឈ្មោះ ស៊ា ស្រីពៅ អាយុ២៤ឆ្នាំ រស់នៅឃុំឬស្សីកែវ ស្រុកព្រែកប្រសព្វ។​​ ជាមួយនឹងការចាប់ខ្លួនស្រ្តីសង្ស័យ ប៉ូលិសក៏បានឆែកឆេររកឃើញមានលាក់គ្រឿងញៀនមួយចំនួនទៀតផងដែរ។

​បច្ចុប្បន្នបានកសាងសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តទោស​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab