វាយបុរសម្នាក់ឱ្យរបួសត្រូវបានប៉ូលិសចាប់ខ្លួន

ភ្នំពេញ​ ៖ កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលជ័យជំនះបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទ ហិង្សាដោយចេតនាវាយបណ្តាលឱ្យរបួស ​នៅចំណុចមុខសាលាឧទ្ទរណ៍ ផ្លូវព្រះស៊ីសុវត្តិភូមិទី១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ​ នាថ្ងៃទី០៧ មីនា ២០១៨ វេលាម៉ោង៦ និង៤០នាទីល្ងាច។

​ប៉ូលិសនិយាយថា ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះ សុខ ប៊ុនធឿន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូរ៉ឺម៉កកង់បី ​មានទីលំនៅផ្ទះលេខ២២៩ ផ្លូវលេខ៩ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

​ចំណែក ជនរងគ្រោះ ឈ្មោះ ឈឺន ផល្លី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរប្រជាការពារសាលាខណ្ឌដូនពេញ មានទីលំនៅផ្ទះជួលលេខ៥ ផ្លូវលំ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ត្រូវជនសង្ស័យវាយ បណ្តាលឱ្យរបួសចំកន្ទុយភ្នែកខាងឆ្វេងពកហើម និងរបួសមេដៃខាងឆ្វេង ​នៅពេលជនរងគ្រោះ និងកម្លាំងប្រជាការពារសាលាខណ្ឌដូនពេញ ខណៈកំពុងរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវព្រះស៊ីសុវត្តិ។

​ជនសង្ស័យមិនធ្លាប់ប្រើប្រាស់គ្រឿងញៀន ហើយបច្ចុប្បន្នកំពុងឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab