ឃើញជើងមួយចំហៀងនៅក្បែរអណ្ដូង មើលក្នុងអណ្ដូងទើបដឹងមានមនុស្សស្លាប់

​កណ្តាល ​៖ ​បុរសម្នាក់បានធ្លាក់ក្នុងអណ្ដូងស្លាប់នៅថ្ងៃទី០៧ មីនា ២០១៨ នៅវេលាម៉ោង៤ និង១០នាទីល្ងាច នៅចំណុចភូមិអំពៅព្រៃ១ ឃុំអំពៅព្រៃ ​ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

​ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ សៀង គក ភេទប្រុស អាយុ៦៧ឆ្នាំ រស់នៅភូមិ អំពៅព្រៃ១ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ​មុខរបរកសិករជាមនុស្សមានសតិមិនគ្រប់​។

​តាមការបំភ្លឺរបស់ប្អូនស្រីឈ្មោះ​ សៀង​ ពៅ បានឱ្យដឹងថា​ នៅថ្ងៃទី០៧ មីនា ២០១៨​ វេលាម៉ោង៤ល្ងាច ពេលនោះមិនឃើញបងប្រុសជាជនរងគ្រោះទៅយកបាយដូចសព្វដង ក៏បានមករកនៅផ្ទះតែមិនឃើញហើយបានដើររក។

​លុះដល់វេលាម៉ោង៤ និង១០នាទី​ល្ងាចនៅថ្ងៃ​ទី០៧ មីនា ២០១៨ ក៏ប្រទះឃើញស្បែកជើងមួយចំហៀងនៅក្បែរអណ្ដូង និងមួយចំហៀងទៀតនៅក្នុងអណ្ដូង។ បន្ទាប់មកក៏ឃើញបងប្រុស ដែលជាជនរងគ្រោះបាន ​ស្លាប់នៅក្នុងអណ្ដូងបាត់ទៅហើយ​ ។

​បន្ទាប់មក​បានរាយការណ៍មកសមត្ថកិច្ច​ បង្កើតគណៈកម្មការពិនិត្យរួមមាន​ កម្លាំងជំនាញ ​កម្លាំងប៉ុស្តិ៍អាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យចុះមកដល់កន្លែងកើតហេតុធ្វើការពិនិត្យទៅលើសាកសពឃើញថា សាកសពពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយគឺស្លាប់ដោយសារលង់ទឹកអណ្តូង។

​ក្រោយពេលពិនិត្យរួចបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab