adverise with khmeread Untitled 1

រលំ​របង​ការដ្ឋាន​សំណង់​ស្តា​ត​សង្កត់​ម៉ូតូ​១​គ្រឿង​របួស​ស្ត្រី​ម្នាក់

    ភ្នំពេញ ៖ ស្ត្រី​ម្នាក់​រងរបួស​និង​ម៉ូតូ​ត្រូវបាន​របង​ការដ្ឋាន​សំណង់​ស្តា​ត​អូឡាំពិក​រលំ​សង្កត់ពីលើ​កាលពី​វេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់​ថ្ងៃទី​២២​កុម្ភ​:​ឆ្នាំ ២០១៦ នេះ ស្ថិតនៅ​លើផ្លូវ​លេខ​១៨២ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ។​

    សាក្សី​និយាយថា ខណ​:​ពេល​ជនរងគ្រោះ​កំពុងបើក​ម៉ូតូ​តា​ផ្លូវ​១៨២​ពី​លិច​មក​កើត ស្រាប់តែ​របង​ការដ្ឋាន​សំណង់​ធ្វើ​ពី​ស័​ង្ក​ស័​បាន​រលំ​សង្កត់​លើ​ម៉ូតូ  ហើយ​ស្ត្រី​ម្ចាស់​ម៉ូតូ​របួស​ស្មា ។ បន្ទាប់មក​គាត់​ក៏បាន​លើក​ម៉ូតូ​បើក​ចេញទៅ​បាត់ ។​

    គួររំលឹកថា បុរស​ម្នាក់​ជា​កម្មករ​សំណង់ នៅ​ថ្ងៃ​២២​មិនា ២០១៥ ត្រូវបាន​គេ​ជួយសង្គ្រោះ​ដោយ​ការបញ្ជូន​ទៅកាន់​មន្ទីរ​ពហុ​ព្យាបាល​និង​សម្ភព​វិបុល​សុខ ក្បែរ​នោះ ក្រោយពី​បុរស​ម្នាក់​នោះបាន​រងរបួស​ដោយ​ការធ្លាក់​ជ​ម្រឹ​ង​ដែក​ត្រូវ​ក្បាល ។​

     ជាក់ស្តែង​ថ្មីៗ​នេះ​មាន​ស្ត្រី​ម្នាក់​បាន​បាត់បង់ ជីវិត​ក្រោយពី​ចំរឹង​ដែក​បាន​ធ្លាក់​ពីលើ​អគារ​សំណង់​ខុន​ដូរ​ដ៏​ខ្ពស់​និង​ក្រោយមក​មានកម្ម​ករ​ម្នាក់​បាន​កៀប​ជាប់​
​ជណ្តើរយន្ត​បណ្តាលឱ្យ​ស្លាប់​ដូចគ្នា ហើយ​អាជា្ញធរ​ក៏បាន​ផ្អាក​សំណង់​ទាំងនោះ​បណ្តោះអាសន្ន ក្រោយមក​ក៏​បើក​សាងសង់​ឡើងវិញ​។​

    បន្ទាប់ពី​គ្មាន​សុវត្ថិភាព​សម្រាប់​អ្នកដំណើរ​បែបនេះ គឺ​មានតែ​ប្រជាពលរដ្ឋ​ទាំងអស់ គួរ​ប្រុងប្រយ័ត្ន​ដោយ​ខ្លួនឯង កុំ​បើកបរ​យានយន្ត​ក្បែរ​នោះ​ពេក យក​ល្អ​គួរ​ចៀសវាង​បាន​កុំ​ធ្វើដំណើរ​តាមផ្លូវ​នោះ​តែម្តង ៕​

adverise with khmeread

មតិយោបល់