ធ្លាប់គេងទាំងសក់នៅសើមទេ? ដឹងការពិតនេះហើយ ចង់ភ័យខ្លួន

យើងទាំងអស់គ្នាសុទ្ធតែស្រឡាញ់សក់ខ្លួនឯង ចង់ឱ្យវាខ្មៅក្រឹបរលើបរលោង ហេតុដូច្នេះហើយទើបយើងខំប្រឹងកក់សាប៊ូល្អៗ និង ងូតទឹកសម្អាតវាជាប្រចាំ។ ប៉ុន្តែអ្នកមានដឹងខ្លួនទេថាពេលចូលគេងទាំងសក់នៅសើមមានផលប៉ះពាល់អ្វីខ្លះដល់សរសៃសក់?

ពិតណាស់ ចំណុចខ្សោយបំផុតរបស់សរសៃសក់ គឺភាពសើម។ ដូច្នេះ ពេលដេកទាំងសក់នៅសើម នឹងបង្កឱ្យខូចសរសៃសក់ និងធ្វើឱ្យសរសៃសក់រួច ឬ ក្រញាញ់ នៅពេលអ្នកបំរាស់ក្បាល អំឡុងពេលដេកលក់។ គេងទាំងសក់សើមយូរៗទៅ សក់នឹងប្រែពីស្លូតទៅក្រញាញ់ ឬ បង្កឱ្យខូចសរសៃសក់ទាំងស្រុងតែម្តង៕

adverise with khmeread