តារាស្រីថ្ពាល់ខួច ចង្កាព្រែក Park Shin-hye លែងនៅទំនេរដូចមុនទៀតហើយ ខណៈនាងប្រកាសអំពីគូកំណាន់ចិត្តស្គាល់គ្នាតាំងពីនៅរៀនជាមួយគ្នា

​នាង Park Shin-hye និង លោក Choi Tae-joon ឥឡូវនេះ​កំពុងមាន​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា​។​

​ផលិតកម្ម Huayi Brothers របស់លោក​ឆ​យ​បានប្រកាស​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ពុធ ទី​៧ មីនា​ថា “​បន្ទាប់ពី​ក្លាយជា​មិត្តភក្តិ​ជិតស្និទ្ធ​នឹង​គ្នា​ខណៈដែល​ពួកគេ​បាន​ទៅ​រៀន​នៅ​សាកលវិទ្យាល័យ​ដូចគ្នា នាង​ Park និង​លោក Choi បានចាប់ផ្ដើម​ស្រឡាញ់គ្នា​កាលពី​ចុង​ឆ្នាំមុន​”​។​

​ប៉ុន្មាន​ម៉ោង មុនពេល​ដំណឹង​នេះ​ចេញផ្សាយ មាន​របាយការណ៍​ជាច្រើន​និយាយថា អ្នក​ទាំង​២​បាន​ណាត់​ជួបគ្នា​អស់​រយៈពេល​មួយឆ្នាំ រួមជាមួយ​រូបថត​នៃ​ពួកគេ​ណាត់​ជួបគ្នា​។​

​ផលិតកម្ម Salt Entertainment របស់​នាង​ផាក ពីដំបូង​បាន​បដិសេធ​រឿងនេះ ដោយ​និយាយថា អ្នក​ទាំង​២​គ្រាន់តែ​ជា​មិត្តភក្តិ​ជិតស្និទ្ធ​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយមក​បាន​ទទួលស្គាល់ថា ពួកគេ​ពិតជា​មាន​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា​មែន​។​

​តារា​ទាំង​២​ដួង​បាន​ចូលរៀន​នៅ​សាកលវិទ្យាល័យ​ Chung Ang University ជំនាញ​ភាពយន្ត​និង​ល្ខោន​៕

adverise with khmeread