គ្រាន់តែក្រពាត់ដៃ អាចមើលដឹងថាមនុស្សម្នាក់នោះពូកែជំនាញអ្វី!

របៀបដែលអ្នកក្រពាត់ដៃអាចលាតត្រដាងអំពីបុគ្គលិកលក្ខណៈ និងការគិតរបស់អ្នកជាច្រើន។ ដើម្បីដឹងថា របៀបដែលអ្នក្រពាត់ដៃ លាតត្រដាងអ្វីខ្លះ ខាងក្រោមនេះគឺជាចម្លើយ។

* ប្រសិនបើអ្នកក្រពាត់ដៃឆ្វេងលើដៃស្តាំ នោះមានន័យថា អ្នកប្រើខួរក្បាលខាងស្ដាំ។ ខួរក្បាលខាងស្តាំគឺទាក់ទងនឹងជំនាញការយល់ដឹងដូចជាការច្នៃប្រឌិត អារម្មណ៍ និងវិចារណញ្ញាណ ពោលគឺ អ្នកជាសិល្បករសិល្បការិនី និងជាមនុស្សពោរពេញដោយស្មារតីនឹងនខ្ពស់ដោយធម្មជាតិ។

មនុស្សភាគច្រើន ដែលប្រើដៃឆ្វេងក្រពាត់លើដៃស្ដាំ ក្នុងនោះមានជនល្បីជាច្រើនដូចជា Steve Jobs, Stephen Spielberg, Picasso ក៏ក្រពាត់ដៃឆ្វេងលើដៃស្ដាំដែរ។

* ប្រសិនបើអ្នកក្រពាត់ដៃស្ដាំលើដៃឆ្វេង អ្នកគឺប្រើខួរក្បាលខាងឆ្វេង។ ខួរក្បាលខាងឆ្វេង គឺខ្លាំងខាងតក្កវិទ្យា ហើយនិងជាមនុស្សមានហេតុផលណាស់។ អ្នក គឺជាមនុស្សឧស្សាហ៍ព្យាយាម និងពូកែរៀបចំគម្រោង។ ជោគជ័យងាយទៅរកអ្នកណាស់។ អ្នក ក៏ជាមនុស្សស្រឡាញ់សត្វផងដែរ។ តាមអ្នកជំនាញ ភាគច្រើនមនុស្សប្រភេទនេះគឺជាមេធាវី ធនាគារិក ឬអ្នកវិទ្យាសាស្រ្ត។

ជនល្បីៗដែលក្រពាត់ដៃស្ដាំលើដៃស្ដាំគឺរួមមាន Isaac Newton, Albert Einstein, Bill Gates...៕

adverise with khmeread