ឱ្យទូរស័ព្ទ iPhone ទៅកូនចុចលេងទាំងជាប់សោ ស្រាប់តែគាំង ២៥ លាននាទី បានន័យថា កន្លះសតវត្សរ៍ទៀត ទើបដោះសោបាន

ម្ដាយមកពីទីក្រុងសៀងហៃម្នាក់ បានភ្ញាក់ផ្អើលចំពោះ iPhone របស់ខ្លួនជាខ្លាំង បន្ទាប់ពីកូនប្រុសអាយុ ២ ឆ្នាំ ធ្វើឱ្យជាប់សោជិតកន្លះសតវត្សរ៍ ខណៈដែលកូនរបស់ខ្លួនលេងវាទាំងជាប់សោ។

យោងតាមវេបសាយ Kankanews ស្ដ្រីនោះត្រូវបានគេស្គាល់ឈ្មោះថា Lu បានឱ្យ iPhone ទៅកូនប្រុសលេងតាំងពីខែមករា ដូច្នេះកូនរបស់គាត់អាចរៀនពីវីដេអូក្នុងនោះ។

ពេលម្ដាយត្រឡប់ទៅផ្ទះវិញ ដើម្បីឆែកមើលទូរស័ព្ទស្រាប់តែទូរស័ព្ទរបស់គាត់បិទមិនឱ្យប្រើកើតរយៈពេល ២៥ លាននាទី ដែលស្មើនឹង ៤៨ ឆ្នាំ។

ទូរស័ព្ទបិទមិនឱ្យប្រើកើតបែបនេះ គឺនៅពេលអ្នកចុចលេខកូដច្រើនដង ប៉ុន្ដែគេមិនច្បាស់ថាក្មេងតូចនោះចុចខុសប៉ុន្មានដងទេទើបទៅជាបែបនេះកើត៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab