ញាក់សាច់! រកឃើញដៃដាច់ជាច្រើននៅក្នុងថង់ផ្លុងចោលមាត់ទន្លេនៅរុស្ស៊ី សង្ស័យមានការជួញដូរសាច់មនុស្ស

អ្នកស្រុកដ៏ស្រឡាំងកាំងម្នាក់បានរកឃើញថង់មួយផ្ទុកដៃមនុស្សដាច់ចំនួន ២៧ គូ នៅចុងភាគខាងកើតប្រទេសរុស្ស៊ីកាលពីថ្ងៃទី ៨ មីនា។

ការប្រទះឃើញដ៏រន្ធត់នេះកើតឡើងនៅជិតទីក្រុង Khabarovsk ក្នុងតំបន់ស៊ីបេរី ជិតព្រំដែនជាមួយប្រទេសចិន។

អ្នកស្រុកម្នាក់នោះបានរកឃើញដៃដាច់មួយនៅក្បែរច្រាំងទន្លេ ជាហេតុនាំឱ្យក្រុមមន្រ្តីរកឃើញថង់មួយ ដែលផ្ទុកដៃដាច់ផ្សេងទៀតជាច្រើននៅខាងក្នុង។

ដៃទាំងអស់នោះត្រូវបានរកឃើញនៅក្បែរកន្លែងស្ទូចត្រីដ៏ពេញនិយម ប៉ុន្តែបើទោះបីដូច្នេះក្តី ក៏ពួកអ្នកស្រុកនិយាយថា ពួកគេមិនឃើញមានអ្វីគួរឱ្យសង្ស័យទេ។

កាសែត The Siberian Times បានរាយការណ៍ថា "មានអាថ៌កំបាំងអំពីតើដៃទាំងនេះជារបស់នរណា នៅពេលដែលដៃទាំងនេះត្រូវបានកាត់ផ្តាច់ និងមូលហេតុអ្វីដែលដៃត្រូវបានកាត់?"។

ស្នាមក្រយៅដៃត្រូវបានរកឃើញនៅលើដៃមួយ ហើយដៃផ្សេងទៀតកំពុងត្រូវបានពិនិត្យ។

តាមទ្រឹស្ដីគួរឱ្យរន្ធត់មួយលើកឡើងថា ដៃទាំងនេះអាចត្រូវបានកាត់ ដើម្បីជាការដាក់ទណ្ឌកម្មចំពោះការលួច។

ទ្រឹស្តីមួយទៀតលើកឡើងថា ដៃទាំងនេះត្រូវបានកាត់ចេញពីសាកសពនៅក្នុងមន្ទីរពេទ្យ ប៉ុន្តែគេមិនច្បាស់ទេថាហេតុអ្វីបានជារឿងបែបនេះអាចកើតឡើងបាន។

ការព្រួយបារម្ភបំផុតមួយគឺថា សាកសពត្រូវបានគេប្រើប្រាស់ខុសច្បាប់ដើម្បីលួចយកចំណែកណាមួយនៃរាងកាយ ហើយដៃត្រូវគេកាត់ចេញ ដើម្បីទប់ស្កាត់កុំឱ្យកំណត់បាននូវអត្តសញ្ញាណសាកសពទាំងនោះ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា នៅជាប់នឹងសាកសព គេរកឃើញបង់រុំរបួសនិងស្បែកជើងដូចប្រើនៅមន្ទីរពេទ្យ។

ប៉ូលិសរុស្ស៊ីមិនទាន់ហ៊ានធ្វើអត្ថាធិប្បាយអ្វីទាំងអស់ជុំវិញដៃដាច់ទាំងអស់នេះ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab