ក្រុមចោរ AK មួយក្រុម ចូលប្លន់តូបលក់ប្រេងសាំង ត្រូវបានកម្លាំង អាវុធហត្ថបាញ់ចំម្នាក់របួស យកបានកាំភ្លើង១ដើម

ភ្នំពេញ ៖ ជនសង្ស័យចំនួន៥នាក់ ប្រដាប់ដោយកាំភ្លើង AK47ចំនួន ២ដើមចូលទៅរុញទ្វារ ក្នុងគោលបំណងប្លន់តូបលក់ប្រេងសាំង កន្លែងដែលដាក់ចាំដីឡូត៍ឱ្យគេ ហើយក្រុមជនសង្ស័យទាំងនោះ បានវាយកូនចៅម្ចាស់លក់ប្រេងសាំង បណ្តាលរបួស ខណៈដែលអាវុធហត្ថល្បាតមកដល់ឃើញហេតុការណ៍ ក៏ត្រូវជនសង្ស័យបាញ់សំដៅមកលើអាវុធហត្ថ តែមិនត្រូវ ហើយខាងអាវុធហត្ថបាញ់ទៅវិញ ត្រូវចំជើងជនសង្ស័យដេកដួលទៅនឹងកន្លែង រួចជនសង្ស័យចំនួន៤នាក់ទៀតរត់ចូលទៅក្នុងដីឡូត៍កន្លែងកើតហេតុបាត់។

​អំពើប្លន់ នេះកើតហេតុនៅវេលាម៉ោង៩យប់នៅ ចំណុចតូបលក់ប្រេងសាំង ចាំដីឡូត៍មួយកន្លែង នៅតាមបណ្តោយផ្លូវអូរដឹមកប់ស្រូវ ស្ថិតក្នុង ភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ​។

​សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ ថោង គីរី ​ភេទប្រុស ជនជាតិខ្មែរ អាយុ៣៨ឆ្នាំ មុខរបរលក់ប្រេងសាំង ត្រូវជាប្តីនិងប្រពន្ធមានឈ្មោះ សេក ចិន្តា ​ភេទស្រី​ ជនជាតិខ្មែរ អាយុ៤៧ឆ្នាំ មុខរបរលក់ប្រេងសាំង ស្នាក់នៅកន្លែងកើតហេតុ​។ ចំណែកជនសង្ស័យម្នាក់រងរបួសសមត្ថកិច្ចមិនទាន់បញ្ជាក់ពីអត្តសញ្ញាណនៅឡើយ​។

​បន្ទាប់មកកម្លាំងអាវុធក្រុងភ្នំពេញបន្ត ប្រើប្រាស់កងអន្តរាគមន៍ ចូលទៅក្នុងដីឡូត៍ដើម្បីរុករកក្រុមជនសង្ស័យ ដោយជនសង្ស័យមានកាំភ្លើង AK47ចំនួន ១ដើមនៅក្នុងដៃ ហើយការរុករកអស់ជាច្រើនម៉ោងនៅមិនទាន់ឃើញក៏សមត្ថកិច្ចដកកម្លាំងមកវិញនិងតាមស្រាវជ្រាវនៅថ្ងៃបន្តបន្តប់ទៀត៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab