អបអរសិទ្ធិនារី, បញ្ជូនចោរប្លន់នៅកន្លែងវេរលុយ Wing ញាត់គុក

​ត្បូងឃ្មុំ​ ៖​ ប៉ូលិស ខេត្តត្បូងឃ្មុំ បានបញ្ជូនជនសង្ស័យម្នាក់ទៅដាក់ពន្ធនាគារបណ្តោះអាសន្ន និងរង់ចាំការកាត់ទោស ពាក់ព័ន្ធករណីប្លន់កន្លែងវេរលុយ Wing មួយកន្លែង តាមអំណាចដីកាបង្គាប់ឱ្យឃុំខ្លួន ចំថ្ងៃប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០១៨​។

​ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ យោន កាពីន ហៅពីន ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅឋានភូមិក្រែកត្បូង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានប៉ូលិសព្រហ្មទណ្ឌខេត្តត្បូងឃ្មុំ និងប៉ូលិសយុត្តិធម៌ស្រុកពញាក្រែក បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តត្បូងឃ្មុំ ពីបទប្លន់​ ដែលបាន ប្រព្រឹត្ដនៅភូមិពើក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ តាមអំណាចដីកាបង្គាប់ឱ្យឃុំខ្លួនលេខ ១៦២/២០១៨ ចុះថ្ងៃទី​០៨ ខែមីនា ឆ្នាំ២០១៨ ដោយលោក ឈិត វិនា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ដត្បូងឃ្មុំ​។

​ប៉ូលិសបន្តថា ដីកាបង្គាប់ឱ្យឃុំខ្លួនជននោះ គឺត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ លួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិពើក ឃុំក្រែក ស្រុកពញក្រែក ខេត្តត្បូងឃ្មុំ តាមមាត្រា៣៥៣ និងមាត្រា៣៥៧ នៃក្រមព្រហ្មទណ្ឌ​។

​យោងតាម មាត្រា ៣៥៣ នៃក្រមព្រហ្មទណ្ឌ បានចែងថាអំពើលួច គឺជាអំពើដកហូតដោយទុច្ចរិត និងទ្រព្យសម្បត្ដិ ឬវត្ថុផ្សេងទៀតរបស់អ្នកដទៃតាមគ្រប់មធ្យោបាយ ក្នុងគោលបំណងយកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន​។ ចំពោះមាត្រា៣៥៧នៃក្រមព្រហ្មទណ្ឌ អំពើលួច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ទៅ៦លានរៀល​។

​ប៉ូលិសបន្តទៀតថា កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ ជនសង្ស័យឈ្មោះ យោន កាពីន ហៅពីន បានធ្វើសកម្មភាពចូលប្លន់កន្លែងវេលុយ Wing មួយកន្លែងមានយីហោ «ស្រីពេជ្រ​» នៅភូមិពើក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយប្រើប្រាស់អាវុធខ្លី ០១ ដើម គំរាមកំហែងជនរងគ្រោះជាម្ចាស់នៃភ្នាកងារ Wing ដោយដណ្តើមយកបាននូវម៉ាស៊ីនចុចលេខសម្ងាត់វិក័យប័ត្រវេរលុយ ០១ គ្រឿង រួចបានជិះម៉ូតូរត់គេចខ្លួនចេញពីកន្លែងកើតហេតុ​។

​សកម្មភាពប្លន់នោះ ត្រូវបានប៉ូលិសជំនាញបានកំណត់មុខសញ្ញាជនសង្ស័យបានយ៉ាងច្បាស់ និងឃាត់ខ្លួនបានភ្លាមៗ ។ រហូតដល់មកដល់បច្ចុប្បន្នសមត្ថកិច្ចជំនាញក៏បានកសាងសំណុំរឿង និងសាវតាជាតិជនសង្ស័យបញ្ជូនទៅកាន់សាលាដំបូងខេត្ដត្បូងឃ្មុំ ហើយតុលាការបានសម្រេចឃុំខ្លូននៅពន្ធនាគារខេត្តត្បូងឃ្មុំបណ្តោះអាសន្ន និងរង់ចាំការកាត់ទោសតាមនីតិវិធីច្បាប់​។

​បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចបញ្ជូនដាក់ពន្ធនាគារដោយមានកំណត់ហេតុប្រគល់ និងទទួលជនជាប់ឃុំ នៅថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០១៨ វេលាម៉ោង ៧ និង ៣០ នាទី នៅអង្គភាពពន្ធនាគារខេត្តត្បូងឃ្មុំ​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab