Coca-Cola នឹងផលិតភេសជ្ជៈមានជាតិអាល់កុលក្នុងប្រទេសជប៉ុននៅឆ្នាំនេះ

Coca-Cola នឹងផលិតភេសជ្ជៈមានជាតិអាល់កុលក្នុងប្រទេសជប៉ុននៅឆ្នាំនេះ ដើម្បីពង្រីកជំនួញលើខ្សែផលិតកម្មទឹកក្រូចរបស់ខ្លួន។

ក្រុមហ៊ុននេះ កំពុងធ្វើប្រតិបត្តិការតាមតម្រូវការរបស់ជប៉ុនសម្រាប់ភេស្ជជៈធ្វើពីទឹក Chu-hi ឬ shōchū ជាសារធាតុរាវរំលាយពីអង្ករស្រូវសាលី ស្ករ ឬដំឡូងជ្វា។

ភេសជ្ជៈ Chu-hi គឺមានជាតិអាល់កុលពី ៣ ទៅ ៨ ភាគរយ ធ្វើឱ្យវាអាចប្រកួតប្រជែងនឹងស្រាបៀរដទៃទៀតបាន។ នេះបើយោងតាមវេបសាយ Financial Times។

លោក Yohko Okabe អ្នកនាំពាក្យរបស់ Coke ប្រាប់ទៅវេបសាយ CNN ថា ផលិតផលថ្មីនេះ គឺជា "វិធីសាស្រ្តជាក់លាក់ដ៏ខ្ពស់របស់ជប៉ុនផ្ដល់ឱ្យនូវភាពចម្រុះនិងសម្បូរបែប" នៃទីផ្សាររបស់ក្រុមហ៊ុនក្នុងប្រទេសនេះ៕

adverise with khmeread