adverise with khmeread Kim so hyun 3

Kim So Hyun រងរបួសជើង អំឡុងពេលថតពាណិជ្ជកម្មឲ្យក្រុមហ៊ុនភេសជ្ជៈ

          ថ្មីៗ​នេះមាន​សេចក្តី​រាយការណ៍​ថា តារាស្រីកូរ៉េ គីម សូយ៉ន់ (Kim So Hyun) រង​របួស​ជើង​ អំឡុង​ពេល​ថតផ្សាយពាណិជ្ជកម្ម។

          តំណាង​ម្នាក់មក​ពី​ទីភ្នាក់ងារ Sidus HQ របស់ គីម សូយ៉ន់ បាន​និយាយ​ថា “​វាជា​ការពិត​ដែល​ថា គីម សូយ៉ន់ រងរបួស​ជើងប៉ុន្តែ​វា​មិន​ធ្ងន់​ធ្ងរ​ទេ”។ តំណាង​រូប​នេះ​បន្ត​ថា “គីម សូយ៉ន់ នឹងបញ្ចប់​ការថតពាណិជ្ជ​កម្ម​របស់​នាង​តាមកាលវិភាគ​កំណត់ បន្ទាប់មកនឹងវិលត្រឡប់ទៅកូរ៉េ​វិញ​នៅ​ថ្ងៃ​អង្គារ”។

          Kim So Hyun រងរបួស​ជើង​អំឡុងពេល​ថតពាណិជ្ជ​កម្មឲ្យ​ក្រុម​ហ៊ុន​ភេស​ជ្ជៈ​​​មួយនៅ​បរទេស​។ គ្មានការប្រេះស្រាំឆ្អឹងទេ ប៉ុន្តែ​ថា របួសនេះ​ធ្វើ​ឲ្យ​នាងពិបាក​ដើរ។ នៅពេល​នេះ គេមិនទាន់​ច្បាស់ថា តើនាង​អាចចូល​រួម​កម្មវិធី​បើកសម្ពោធ​និង​ឃោសនា​រឿង “Unforgetable”  ដែរឬយ៉ាងណាទេ៕

adverise with khmeread

មតិយោបល់