អតីតកីឡាករ Arsenal ទទួលបានកាតក្រហម ព្រោះអាជ្ញាកណ្តាលខឹងពេលសួរថាឈ្មោះ អី គាត់ឆ្លើយវិញថា ឈ្មោះ Watt (ស្មានតែ What ឬ អីគេ)

"Watt" "What?" "Watt" កីឡាករម្នាក់ត្រូវបានបណ្តេញចេញ បន្ទាប់ពីអាជ្ញាកណ្តាលមួយរូបបានយល់ច្រឡំឈ្មោះរបស់គាត់ថាជាការតសួចផ្ទុញ។

លោកអាជ្ញាកណ្តាល Dean Hulme បានសួរឈ្មោះកីឡាករ Sanchez Watt ដែលលេងឱ្យក្រុម Hemel Hempstead Town ខណៈដែលខ្លួនប្រុងនឹងកត់ឈ្មោះសម្រាប់ការពិន័យ នៅក្នុងការប្រកួតជំនួបលីកអង់គ្លេសលំដាប់ទី ៦ National League South ទល់នឹងក្រុម East Thurrock United ។

អតីតកីឡាករកាំភ្លើងធំ Arsenal វ័យ ២៧ឆ្នាំរូបនេះបានតបម្តងហើយម្តងទៀតថា "Watt" ប៉ុន្តែលោក Hulme បានជឿជាក់ថា គាត់កំពុងនិយាយពាក្យ "What?" (អីគេ) ហើយបានផ្តល់កាតក្រហមជូនគាត់សម្រាប់ពាក្យជំទាស់នេះ។

ក្រោយមក លោក Hulme បានចាត់ទុកកាតក្រហមនេះជាមោឃ ពេលដែលកីឡាករ Watt បានពន្យល់ច្បាស់ថាវាមិនមែនជាការជំទាស់ទេ ដោយវាគឺជាឈ្មោះគាត់ទេតើ៕

adverise with khmeread